សមាជិកសភា និងអ្នកជំនាញបានឯកភាពគ្នាលើយុទ្ធសាស្រ្ដគន្លឹះចំនួន៤ ដើម្បីជំរុញការកសាងការត្រៀមខ្លួន និងភាពធន់សុខាភិបាល
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាកម្ពុជា បានចូលរួមក្នុងកម្មពិធីបិទសន្និសីទថ្នាក់តំបន់សម្រាប់សភានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពី «សន្តិសុខសុខាភិបាលសកល» និងស្ដាប់របាយការណ៍សង្ខេបនៃកិច្ចពិភាក្សាទាំង៤ ស្ដីពីវិធីសាស្រ្ដ បញ្ហាប្រឈម និងការលើកដំណោះស្រាយសម្រាប់ការកសាងការត្រៀមខ្លួនទុកជាមុនសម្រាប់សន្តិសុខសុខភាពសកល ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នសុខាភិបាលនាពេលអនាគត។
សមាជិកសភាចូលរួម និងអ្នកជំនាញបានឯកភាពគ្នាលើយុទ្ធសាស្រ្ដគន្លឹះចំនួន៤ ដើម្បីជំរុញការកសាងការត្រៀមខ្លួន និងភាពធន់សុខាភិបាល រួមមាន៖ ទី១.យុទ្ធវិធីដែលដោះស្រាយពហុហានិភ័យសុខាភិបាល, ទី២.ការទទួលបានព័ត៌មាន និងចំណេះដឹង, ទី៣.ការចូលរួមរបស់សភានៅកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ, ទី៤.ការចូលរួមរបស់ប្រជាជន និងសហគមន៍មូលដ្ឋានតាមរយៈការកសាងទំនុកចិត្ត, និងទី៥.យន្តការពហុភាគី និងពហុវិស័យ ៕