**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

រដ្ឋមន្ត្រីសុខាភិបាល លើកយកប្រធានបទមកពិភាក្សា «ធ្វើដូចម្តេច ដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?»

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមសំណេះសំណាល និងធ្វើបទបាឋកថាក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៣៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយមណ្ឌលសុខភាពដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹង ពីវគ្គភាពជាអ្នកដឹកនាំនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ធ្វើបឋកថាលើប្រធានបទ “ការផ្តល់សេវាសុខាភិបាលដោយផ្តោតលើតំរូវការប្រជាពលរដ្ឋ” ដោយបានបង្ហាញពីសារៈសំខាន់ និងភាពចំាបាច់របស់ស្ថាប័នសុខាភិបាល ក្នុងការផ្តល់សេវាបែបនេះ ហើយក៏បានផ្តល់នូវគន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាល ឱ្យកាន់តែឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងក្រុមគ្រួសារ។ គន្លឹះទាំងនោះមាន៖ (១). រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ, (២). ផ្តល់សេវាដោយសុចរិត, (៣). ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ, (៤). ផ្តល់ដំណោះស្រាយ ដល់អ្នកមានតំរូវការសេវា ឱ្យបានសមរម្យ និងទាន់ពេល, (៥). បន្តរខិតខំកែរលំអរសេវាបន្ថែម និង(៦). ផ្តល់សេវាដោយក្តីករុណា។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព។

នៅក្នុងសប្តាហ៍នេះ មានការធ្វើបទបង្ហាញពីការដឹកនាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង