អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំការគ្រប់គ្រងធនធានធម្មជាតិ លេីកគម្រោងស្នេីសុំរាជរដ្ឋាភិបាលធ្វេីផ្លូវក្រវាត់ព្រំដែន ខ្មែរ-ថៃ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាឃុំថ្មដា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ការគ្រប់គ្រងធនធានធម្មជាតិ លេីកគម្រោងស្នេីសុំរាជរដ្ឋាភិបាលធ្វេីផ្លូវក្រវាត់ព្រំដែន ខ្មែរ-ថៃ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នងកិច្ចប្រជុំ ឯកឧត្ដម ខូយ រីដា បន្ថែមលេីការសុំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់៖
-ត្រូវធ្វេីឱ្យទីសាធារណៈ ក្នុងមូលដ្ឋានដែលជាដែនសមត្ថកិច្ចគ្មានសំរាមបំផ្លាញដល់បរិស្ថានដ៏ស្រស់ស្អាត និងធ្វេីឱ្យប៉ះពាល់សុខភាពសាធារណៈ។
-មន្ទីរអប់រំត្រូវតាមដានតាមសាលានីមួយៗ ត្រូវយកចិត្តទុកលេីការអប់រំដល់សិស្សានុសិស្ស៕