រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់បងប្អូនសហគមន៍ខ្មែរនៅកូរ៉េ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលខុសនឹងច្បាប់អាជ្ញាសឹក ដែលទើបប្រកាសដោយប្រធានាធិបតីកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនសហគមន៍ខ្មែរយើងនៅសាធារណរដ្ឋកូរ៉េ មេត្តារក្សាភាពស្ងៀមស្ងាត់ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹក ដែលទើបប្រកាសដោយលោកប្រធានាធិបតី Yoon SukYeol មុននេះ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា៖ «សូមបងប្អូនសហគមន៍ខ្មែរយើងនៅសាធារណរដ្ឋកូរ៉េ មេត្តារក្សាភាពស្ងៀមស្ងាត់ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹក ដែលទើបប្រកាសដោយលោកប្រធានាធិបតី Yoon SukYeol មុននេះ។
សូមបងប្អូនរក្សាប្រក្រតីភាពការងារ និងមេត្តាកុំលូកចូលក្នុងសកម្មភាពនយោបាយរបស់គេឲ្យសោះ» ៕