**សម្តេចធិបតី ផ្ញើសារជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ**រដ្ឋមន្ត្រីអប់រំ ជួបគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ពិភាក្សាពីការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន

ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យលោកចុះចេញពីតំណែង បន្ទាប់ពីការសម្រេចចិត្តរបស់គាត់ក្នុងការដាក់ចេញនូវច្បាប់អាជ្ញាសឹក ដែល៣ម៉ោងក្រោយមកត្រូវលុបចោលវិញ។

ការសម្រេចចិត្តប្រកាសប្រើច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារទី៣ ខែធ្នូ  បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល រួមទាំងអ្នកនយោបាយ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសកូរ៉េខាងត្បូងជុំវិញពិភពលោក។ ភ្លាមៗក្រោយការប្រកាសប្រើច្បាប់អាជ្ញាសឹក ចលាចល​បានផ្ទុះឡើង។ ការប្រកាសរបស់លោក យូន បានជំរុញឱ្យមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅសភា។ ប៉ូលិស និងទាហាន​ត្រូវ​ដាក់​ពង្រាយភ្លាមៗទៅ​រដ្ឋសភា។ ទាហាន​ដែលកាន់ឧបករណ៍ប្រយុទ្ធពេញដៃ រួមទាំងកាំភ្លើងវាយប្រហារ បានព្យាយាមរារាំងក្រុមបាតុករឱ្យនៅឆ្ងាយពីរដ្ឋសភា ខណៈដែលឧទ្ធម្ភាគចក្រ Blackhawk របស់យោធាបានហោះពីលើ ហើយបានចុះចតនៅក្បែរនោះ។ យ៉ាងណាមិញ ៣ ម៉ោងក្រោយមកលោក យូន បានប្រកាសលុបចោលច្បាប់អាជ្ញាសឹកវិញ ក្រោយសមាជិក​សភាបោះឆ្នោតប្រឆាំង។

បាតុករ​នៅ​តាម​ដងផ្លូវ​នៅតែបន្តនា​ព្រឹក​ថ្ងៃ​ពុធទី​៤ ខែ​ធ្នូ​នេះ ដោយ​អំពាវនាវ​ឱ្យ​លោក យូន ​លាលែង​ពី​តំណែង។ ការតវ៉ាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃពុធជាមួយនឹងសម្ព័ន្ធសហជីពដ៏ធំបំផុតរបស់កូរ៉េខាងត្បូង សហភាពសហជីពកូរ៉េ គ្រោងនឹងធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល និងប្តេជ្ញាធ្វើកូដកម្មរហូតដល់លោក យូន លាលែងពីតំណែង។ ស្ថានទូតសហរដ្ឋអាម៉េរិកបានជំរុញឱ្យពលរដ្ឋអាម៉េរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងជៀសវាងការធ្វើដំណើរទៅតំបន់ដែលការតវ៉ាកំពុងកើតឡើង ខណៈដែលនិយោជកធំៗមួយចំនួនរួមមាន Naver Corp និង LG Electronics Inc បានណែនាំនិយោជិតឱ្យធ្វើការពីផ្ទះ។

សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធក៏បានអំពាវនាវឱ្យមានការដកតំណែងលោក យូន ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី។ ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងបានបញ្ជាក់ថា ពួកគេគ្រោងនឹងស្នើច្បាប់មួយដើម្បីដកតំណែងប្រធានាធិបតីពីលោក យូន នៅថ្ងៃពុធ ដែលគួរតែត្រូវបានបោះឆ្នោតក្នុងរយៈពេល៧២ ម៉ោង។ យោងតាមមន្ត្រី​ប្រធានាធិបតី​ម្នាក់​ ប្រធាន​បុគ្គលិក និង​លេខាធិការ​ជាន់ខ្ពស់​របស់លោក យូន បាន​ស្នើ​សុំ​លាលែង​ពី​តំណែង។

លោក​ យូន មិនបានឆ្លើយតបជាសាធារណៈភ្លាមៗចំពោះការទាមទាររបស់គណបក្សប្រឆាំងនោះទេ។ ប៉ុន្តែការិយាល័យរបស់លោក យូន បានបង្ហាញថា ទីប្រឹក្សាប្រធានាធិបតីជាន់ខ្ពស់ និងលេខាសម្រាប់លោក បានស្នើឱ្យលាលែងពីតំណែងជាសមូហភាព ហើយប្រធានាធិបតីក៏បានលុបចោលកាលវិភាគផ្លូវការនៅព្រឹកថ្ងៃពុធផងដែរ។ ការដកតំណែងលោក យូន នឹងត្រូវការការគាំទ្រពីពីរភាគបីនៃសភា ឬ២០០ នៃសមាជិក៣០០។ គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្សប្រឆាំង​តូចៗ​ផ្សេងទៀត​រួមគ្នា​មាន ១៩២ អាសនៈ។ គួរបញ្ជាក់ថា ប្រសិនបើលោក យូន លាលែងពីតំណែង ឬត្រូវបានដកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហាន ឌុក-សូ (Han Duck-soo) នឹងបំពេញតួនាទីជាអ្នកដឹកនាំរហូតដល់ការបោះឆ្នោតថ្មីមួយត្រូវបានប្រារព្ធឡើង។

ភាពចលាចលនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង បានបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយថា លោកស្វាគមន៍ការសម្រេចចិត្តរបស់លោក យូន ក្នុងការលុបចោលការប្រើច្បាប់អាជ្ញាសឹក។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបន្តរំពឹងថាការខ្វែងគំនិតគ្នាខាងនយោបាយនឹងត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមនីតិរដ្ឋ»។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា កិច្ចពិភាក្សាការពារជាតិដែលបានគ្រោងទុក និងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ត្រូវបានពន្យារពេល។ នាយករដ្ឋមន្ត្រីស៊ុយអែតក៏បានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង