**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឯកឧត្តម ប៉ុល លឹម អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤**សម្តេចធិបតី ផ្ញើសារជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ**រដ្ឋមន្ត្រីអប់រំ ជួបគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ពិភាក្សាពីការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems

ក្រុងស្ទឹងត្រែង ទទួលបានជ័យលាភី ជាក្រុងបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF)

ភ្នំពេញ៖ ក្រុងស្ទឹងត្រែងទទួលបានជ័យលាភីជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) លើកទី១ ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់ប្រើប្រាស់រួមគ្នាផងដែរ។

ពិធីប្រកាសជ័យលាភីជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅឯបរិវេនទីធ្លារសួនច្បារសាលាក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោក សាយ កុសល អភិបាលក្រុង លោកអភិបាលរងក្រុង លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលឃុំ/សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ នឹងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងពីស្ថានភាពទូទៅរបស់ក្រុងស្ទឹងត្រែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុម ការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ មន្ត្រីរដ្ឋបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង អស់ ក្នុងក្រុងស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការចុះ អនុវត្ត តួនាទីភារកិច្ច ដោយមិនខ្លាចនឿយហត់ ពុះពារគ្រប់ការលំបាក ក្នុងការផ្តល់សេវាប្រកបដោយ ប្រសិទ្ធភាព ស្មើភាព មិនប្រកាន់និន្នាការនយោបាយរហូតបានសម្រេចជាស្ថាពរទទួលបានជ័យលាភីជា ភូមិ សង្កាត់ និងក្រុង ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ទន្ទឹមនឹងនោះលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០ ។

នាឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រាបានថ្លែងថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបាន ដ៏ត្រចេះត្រចង់នាពេលនេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នាអាណត្តិទី៦កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាល ទី១ នៃរដ្ឋសភានីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្រជាតិ ព្រមទាំងផែនការសកម្មភាព ខេត្ត ស្តីពីការងារផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ សំដៅបន្តលើកកម្ពស់ពង្រឹងសុខមាភាព អនាម័យបរិស្ថាន និងជីវិភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយសង្គតិភាព គុណភាព និងមាន ប្រសិទ្ធិភាពខ្ពស់ ។

ឯកឧត្តមក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឲ្យបានត្រឹមត្រូវ និងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃ និងសាប៊ូឲ្យបានស្អាត ដើម្បីក្រុងស្ទឹងត្រែងមានភាពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជំងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង