**មន្ត្រីជាន់ខ្ពស់ CDC ជឿថា រោងចក្រកែច្នៃឈើដាំ នៅព្រះសីហនុ នឹងមិនត្រឹមតែនាំអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឯកឧត្តម ប៉ុល លឹម អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤**សម្តេចធិបតី ផ្ញើសារជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ**រដ្ឋមន្ត្រីអប់រំ ជួបគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ពិភាក្សាពីការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាលចិន ដែលបានចេញមុខជួយកម្ពុជា នៅគ្រប់ការលំបាក

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃអនុញ្ញាតិឲ្យការិយាល័យអនុព័ន្ធយោធាចិនចូលជួបសម្ដែងការគួរសម និងជម្រាបលានាឱកាសនេះ ព្រមទាំងបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យចំពោះអនុស្សាវរីយ៍ធ្លាប់បានបំពេញការងារនៅកម្ពុជាកន្លងមក។

លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានធ្វើការកត់សម្គាល់ពីភាពជោគជ័យនៃការបំពេញភារកិច្ចរបស់លោកក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ គឺដោយកត្តានៃការខិតខំប្រឹងប្រែងរបស់ការិយាល័យអនុព័ន្ធយោធាចិន ហើយមួយផ្នែកទៀតគឺកិច្ចសហការល្អរបស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ។

លោកនាយការិយាល័យអនុព័ន្ធយោធាចិន បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំចិន ចំពោះមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដោយចិនបានចាត់ទុកកម្ពុជា ជាទិសដៅសំខាន់ក្នុងផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួម វាសនារួម រវាងប្រទេសចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ និងសហការី នៅក្នុងការរួមចំណែកលើកកម្ពស់ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការជួយស្វែងរកសន្តិភាពនៅកម្ពុជា ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យរីកចម្រើន រួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាលចិន ដែលបានចេញមុខជួយកម្ពុជានៅគ្រប់ការលំបាក ជាក់ស្តែងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង សម្ភារបច្ចេកទេស ថ្នាំពេទ្យ និងគ្រូពេទ្យដល់កម្ពុជា ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។

លើវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ក្នុងនោះរួមមាន៖ ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារបរិក្ខារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមយុទ្ធយោធារួមគ្នា និងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមជាដើម។

ឯកឧត្តម អគ្គមេបញ្ជាការ គូសបញ្ជាក់ថា ទោះបីពេលនេះ លោកវរសេនីយ៍ឯកពិសេស បានចប់អាណត្តិហើយក៏ដោយ ក៏ទៅថ្ងៃអនាគតមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនៅតែបន្តពង្រឹងបន្ថែមទៀត លើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

អត្ថបទដែលជាប់ទាក់ទង