**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ឯក លន់ សុផាត ដាក់ចេញវិធានការមួយចំនួន ដល់កម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៃខេត្តក្រចេះ និងអ្នកពាក់ព័ន្ធបានចាត់តាំងអនុវត្តប្រកបដោយជោគជ័យគួរជាទីមោទនៈ និងបានកែលម្អផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។

ថ្លែងបន្តនៅក្នុងពិធីបិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍ វិធានការសំខាន់មួយចំនួនដល់កងកម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តទិសដៅការងារ។

ដោយក្នុងនោះរួមមាន៖ ត្រូវពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាពលរដ្ឋ, បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាព, ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបាននូវល្បែងផ្សងសំណាងគ្រប់ ប្រភេទដែលគ្មានអាជ្ញាប័ណ្ណ ឬប្រើប្រាស់អាជ្ញាប័ណ្ណហួសពីដែនកំណត់, ត្រូវខិតខំលុបបំបាត់ការចែកចាយ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ តាមក្លឹបកម្សាន្ត ឬទីកន្លែងដែលមានហានិភ័យខ្ពស់, យកចិត្តទុកដាក់លុបបំបាត់សកម្មភាពក្មេងទំនើងក្នុងសង្គម ដោយជំរុញកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ការជួញដូរសារធាតុញៀនខុសច្បាប់ ការជួញដូរស្ត្រី និងកុមារ ការរត់ពន្ធឆ្លងដែនខុសច្បាប់ជាដើម។

ក្នុងបទអន្តរាគមរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញរបស់យើងបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣លើក លើ ១០៨លើក បើប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន ៥៥លើក។ ក្នុងនោះចាប់យកវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY), កញ្ឆាក្រៀម, កញ្ឆាស្រស់, គ្រាប់ពូជ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ហើយមុខសញ្ញា និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ ចំពោះការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង បានចុះបង្ក្រាប ចំនួន ៤៤លើក ឃាត់ខ្លួន១៥៧នាក់ ស្រី ១នាក់។ ក្មេងទំនើងមាន ៣៧ករណី ធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ និងបានឱ្យអាណាព្យាបាលយកទៅអប់រំបន្តចំនួន ១២៣ នាក់/ស្រី ០១នាក់។ ចំណែកឯក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ០៧លើក ឃាត់ខ្លួនចំនួន៣៤នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលក្រចេះ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋានគរបាលខេត្តក្រចេះក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងបានល្អប្រសើរធ្វើឱ្យអត្រាបទល្មើសនានាមានការថយចុះគួរអោយកត់សម្គាល់៕ 

អត្ថបទដែលជាប់ទាក់ទង