**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលយកការលាលែងពីតំណែង របស់រដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងយុន និងតែងតាំងទូតប្រចាំអារ៉ាប៊ីសាអូឌីត ជារដ្ឋមន្ត្រីការពារជាតិថ្មី

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លោក យូន ស៊ុកយ៉ុល បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងយុន (Kim Yong-hyun) ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត លោក ឆយ យ៉ុងយុក ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើយោងតាមសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ។

ការិយាល័យរបស់លោក យូន បានបញ្ជាក់ពីការតែងតាំងលោក ឆយ ដែលជាអតីតឧត្តមសេនីយ៍៍កងទ័ព សម្រាប់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ យ៉ុនហាប់ បានរាយការណ៍ថា ប្រធានបុគ្គលិករបស់លោក យូន លោក ជុង ជីនស៊ុក (Chung Jin-suk) បានហៅលោក ឆយ ថាជាមនុស្សមានគោលការណ៍ ដែលបំពេញភារកិច្ចរបស់គាត់ដោយយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។ លោកបន្តថា៖«លោក ឆយ គឺជាជម្រើសដ៏សក្តិសមសម្រាប់តួនាទីជារដ្ឋមន្ត្រីការពារជាតិថ្មី ខណៈដែលគាត់គឺជាឧត្តមសេនីយ៍យោធាផ្កាយបួនចូលនិវត្តន៍ បានបម្រើការជាមេបញ្ជាការរងនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-អាម៉េរិក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០»។ លោក ជុង បានពណ៌នាលោក ឆយ ថា ជាប្រមុខការពារជាតិដែលនឹងបំពេញនូវទំនួលខុសត្រូវស្នូលរបស់យោធា រួមទាំងការរក្សាជំហរត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ដោយផ្អែកលើសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិកដ៏រឹងមាំ។

ការតែងតាំងនេះ គឺជាចំណាត់ការផ្លូវការដំបូងដោយលោក យូន បន្ទាប់ពីលោកបានប្រកាសលុបចោលការប្រើច្បាប់អាជ្ញាសឹកនៅព្រឹកព្រលឹមថ្ងៃពុធ ចំពេលមានព្យុះនៃភាពចលាចលនយោបាយ និងការដួលរលំផ្នែកការទូត។ លោក គីម ត្រូវបានគេរាយការណ៍ថា បានណែនាំលោក យូន ឱ្យប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ ត្រូវបានលុបចោលបន្ទាប់ពីការបោះឆ្នោតសភា។ លោក គីម បានចេញមុខសុំទោសពលរដ្ឋចំពោះការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ លោកបានបរិយាយថា លោកមានអារម្មណ៍សោកស្ដាយចំពោះការបង្កក្តីបារម្ភ និងការភ័ន្តច្រឡំដល់ប្រជាជន។

គណបក្សប្រឆាំងចំនួន៦ កាលពីថ្ងៃពុធបានដាក់ចេញសេចក្ដីព្រាងច្បាប់អំពាវនាវឱ្យមានការទម្លាក់តំណែងលោក យូន។ សំណើ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​បោះឆ្នោត​ដោយ​សមាជិក​សភា​នៅ​ថ្ងៃ​សុក្រ​ ឬ​ថ្ងៃ​សៅរ៍​។ គណបក្សប្រជាធិបតេយ្យជាបក្សប្រឆាំងដ៏សំខាន់បានហៅការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក យូន ថា ជាទង្វើក្បត់ជាតិ។ យ៉ាង​ណា​ គណបក្ស​របស់លោក យូន បាន​សន្យា​ថា ​នឹង​ប្រឆាំង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដក​តំណែង​ប្រធានាធិបតី ដោយ​ធ្វើ​ឱ្យ​ដំណើរការ​នេះ​ធ្លាក់​ទៅ​ក្នុង​ភាព​សង្ស័យ។

មេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាសមាជិកសភារបស់ពួកគេទាំងអស់នឹងរួបរួមគ្នា ដើម្បីកម្ចាត់ចលនាដឹកនាំដោយគណបក្សប្រឆាំង ដើម្បីដកតំណែងប្រធានាធិបតី។ គណបក្សប្រឆាំងមិនមានសំឡេងគ្រប់គ្រាន់នៅក្នុងសភាដើម្បីអនុម័តច្បាប់ដកតំណែងលោក យូន ឡើយ ហើយនឹងតម្រូវឱ្យសមាជិកគណបក្សកាន់អំណាចចំនួន៨ រូបបោះឆ្នោតគាំទ្រពួកគេ ដើម្បីឱ្យផែនការនេះទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង