រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សាលសន្និបាត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ សាលសន្និបាត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រើនមុនពេលបើកការដ្ឋានសាងសង់ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហោ ប៉េង សកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្រ្តាចារ្យ និងសិស្សានុសិស្ស។
សាលសន្និសិទនេះ មានទីតាំងស្ថិតក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលជាសាខាថ្មីរបស់សាកលវិទ្យាល័យ បណ្តុះបណ្តាលលើកម្មវិធីសិក្សាថ្នាក់អន្តរជាតិទាក់ទងនឹងសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងគោលនយោបាយសាធារណៈ៕