**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ប្រធានប្រចាំប្រទេស UNESCO អបអរសាទរ «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ៖ លោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានចូលរួមអបអរសាទរ «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

ការប្រកាសចូលរួមអបអរសាទរក្រមាខ្មែរ របស់ប្រធានប្រចាំប្រទេសអង្គការ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកឡើងថ្លែងសន្ទរកថា លើវេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្តី»។

លោក Sardar Umar Alam បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ប្រទេសកម្ពុជា ដែលក្រមា បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ យូណេស្កូ កាលពីយប់មិញនេះ (៤ ធ្នូ ២០២៤) ហើយយើងទាំងអស់គ្នាពិតជាមានមោទកភាពក្រៃលែង ខ្ញុំគិតថាលើកក្រោយពេលដែលយើងមកចុលរួមកម្មវិធី យើងគួរតែដាក់ក្រមាមករៀងៗខ្លួន»។ លោកបានបន្តថា លោកនឹងធ្វើការជាដៃគូ ដើម្បីយកក្រមាខ្មែរ ចូលរួមអបអរ សាទរដល់ប្រទេសកម្ពុជា ក្នុងឱកាសដ៏ល្អមួយនេះផងដែរ។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំនេះ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពលោក Santiago Peña Palacios ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។

សូមជម្រាបថា ក្រមា ឬ កន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ ចាប់តាំងពីកើត រហូតដល់ស្លាប់ ហើយសព្វថ្ងៃនេះក្រមា នៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្នុងសង្គមខ្មែរ ក្រមាត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។

ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។
កម្ពុជាធ្លាប់បំបែកឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាប្រើក្រមា ជំនួសម៉ាស់ ដើម្បីបង្ការជំងឺ Covid-19 ដែលជាការចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។

បើតាមលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានពន្យល់ពីអត្ថន័យនៃសរសៃក្រមា ថា ការត្បាញចូលគ្នាម្តងមួយសរសៃៗ គឺបញ្ជាក់ពីការរួមគ្នានៅក្នុងសង្គមតែមួយ។ ការប្រទាក់ក្រឡាគ្នា ពីមួយសរសៃទៅមួយសរសៃទៀត រហូតដល់យើងអាចប្រើប្រាស់បាននេះ មានគុណតម្លៃធំធេងណាស់ នៅក្នុងអារ្យធម៌ខ្មែរ ក្នុងការផ្សារភ្ជាប់គ្នា។

លោកបានអះអាងថា បើតាមសិលាចារឹក ការប្រើប្រាស់ក្រមាមានតាំងពីសម័យមុនគ្រិស្តរាជមកម្ល៉េះ ពោលគឺ ២០០ឆ្នាំមុនគ្រិស្តរាជ។ ការប្រើប្រាស់ក្រមានេះ មានក្នុងបែបបទធម្មតាផង និងសាសនាផងដែរ ដោយស្តែងឡើងតាមរយៈការពាក់លម្អក្នុងពិធីនានា និងការពាក់ពានារបស់យាយៗ ពេលទៅបុណ្យនិងវត្តអារាមនានា។

គួរជម្រាបថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤ និងសម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង