**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍រុស្ស៊ី ទូរស័ព្ទទៅព្រមានអាមេរិក អំពីការសាកល្បងមីស៊ីលលឿនជាងសំឡេង នៅសមុទ្ទមេឌីទែរ៉ាណេ

វ៉ាស៊ីនតោន៖ យោធាអាម៉េរិក បានបង្ហាញកាលពីថ្ងៃពុធទី៤ ខែធ្នូថា ឧត្តមសេនីយ៍៍ទ័ពអាកាស ឆាលស៍ ប្រោន បានជជែកពិភាក្សាតាមទូរសព្ទជាមួយអគ្គសេនាធិការរុស្ស៊ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ កាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍រុស្ស៊ីបានព្រមានអាម៉េរិក អំពីការសាកល្បងមីស៊ីលលឿនជាងសំឡេងនៅសមុទ្ទមេឌីទែរ៉ាណេ។

អ្នកនាំពាក្យរបស់លោក ប្រោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មន្ត្រីទាំង២ បានពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក និងក្នុងតំបន់មួយចំនួន ដើម្បីរួមបញ្ចូលជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន»។ ការហៅទូរសព្ទដ៏កម្របានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែតាមសំណើរបស់ឧត្តមសេនីយ៍៍៍ ហ្គេរ៉ាស៊ីម៉ូវ លោក ប្រោន បានយល់ព្រមថា នឹងមិនប្រកាសពីជំនួបនេះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា សំណើសុំការជួបពិភាក្សាតាមទូរសព្ទនេះ ត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៊ី។

លោក ហ្គេរ៉ាស៊ីម៉ូវ ព្រមានសហរដ្ឋអាម៉េរិកថា រុស្ស៊ីនឹងបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងនៅសមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ហើយថា នាវាកងទ័ពជើងទឹកអាម៉េរិកគួរតែកាច់ចង្កូតចេញពីតំបន់គោលដៅដើម្បីសុវត្ថិភាព។ នេះ​បើ​យោង​តាម​មន្ត្រី​អាម៉េរិក។ ការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្សីធ្វើឡើងនៅសមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ជាតំបន់ដែលកងទ័ពជើងទឹកអាម៉េរិកមាននាវា amphibious ចំនួន៣គ្រឿង ជាមួយនឹងកងម៉ារីនចំនួន២២០០នាក់នៅលើនោះ ក៏ដូចជានាវាពិឃាដដែលផ្តល់ការការពារមីស៊ីលសម្រាប់អ៊ីស្រាអែល។ នាវាកងទ័ពជើងទឹករុស្ស៊ីបានធ្វើដំណើរទៅកាន់សមុទ្ទមេឌីទែរ៉ាណេភាគខាងកើត ពីមូលដ្ឋានរបស់ពួកគេនៅតំបន់អាក់ទិក ហើយការសាកល្បងបានកើតឡើងនៅពេលដែលយន្តហោះយោធារុស្ស៊ី កំពុងគាំទ្រប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ (Bashar al Assad) បន្ទាប់ពីកងកម្លាំងឧទ្ទាមបានដណ្តើមកាន់កាប់ទីក្រុងអាឡិបប៉ូកាលពីដើមសប្តាហ៍នេះ។

គួរជម្រាបថា លោក ប្រោន បានក្លាយជាឧត្តមសេនីយ៍៍កំពូលរបស់សហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន ហើយលោក ហ្គេរ៉ាស៊ីម៉ូវ បានជួបពិភាក្សាចុងក្រោយជាមួយនឹងអ្នកស្នងតំណែងមុនរបស់លោក ប្រោន គឺ លោក ម៉ាក មីលលី (Mark Milley)។ នៅក្នុងការសន្ទនា លោក ប្រោន និងលោក ហ្គេរ៉ាស៊ីម៉ូវ ក៏បានពិភាក្សាអំពីវិធីចៀសវាងការគណនាខុស និងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរលើបញ្ហាអ៊ុយក្រែន។ ជាពិសេស ពួកគេបានពិភាក្សាគ្នាពីសហរដ្ឋអាម៉េរិកដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាការសាកល្បងជាបន្តបន្ទាប់របស់រុស្ស៊ីនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) លើគោលដៅមួយក្នុងប្រទេសអ៊ុយក្រែន។

រុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម គឺជាការសងសឹកចំពោះអ៊ុយក្រែនដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីល ATACMS វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង