ក្រសួងសុខាភិបាល យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់គ្រប់មន្ត្រីបុគ្គលិកសុខាភិបាល
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការទទួលបន្ទុកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ បានអញ្ជើញចូលរួមសម្របសមម្រួល វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការធ្វើបច្ចុបន្បន្នភាពការបង្រៀនមុខវិជ្ជាមុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាសុខាភិបាល (ស.វ.ស)។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាសាស្ត្រាចារ្យជំនាញការក្នុងការដឹក នាំវគ្គបណ្តុះបណ្តាលនេះ ដោយមានវត្តមានរបស់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ផងដែរ។
គួរបញ្ជាក់ថាកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនេះគឺជាទស្សនវិស័យ និងការប្តេជា្ញចិត្តដ៏មោះមុតរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយកិច្ចការនេះត្រូវធ្វើទាំងនិស្សិតទាំងអស់ក្នុងសាកលវិទ្យាល័យ និងទាំងមន្ត្រីបុគ្គលិកជំនាញកំពុងបម្រើការងារ ៕