ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨
ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលដឹកនាំដោយឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងរដ្ឋបាលខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានមន្រ្តីជំនាញជាច្រើន។
កិច្ចប្រជុំនេះដែរ អង្គប្រជុំធ្វើការពិភាក្សាលើចំណុចសំខាន់ៗនៃសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន រួមមាន សសរស្តម្ភសកម្មភាពទី១ទាក់ទងនឹងការវិនិយោគសាធារណៈ, សសរស្តម្ភសកម្មភាពទី២ ទាក់ទងនឹងវិនិយោគឯកជន និងយន្តការតាមដាន និងវាយតម្លៃ៕