**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកXi Jinpingថ្លែងអំពីគួរយល់ដឹងពីប្រទេសចិនយ៉ាងដូចម្ដេច

ថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤សន្និសីទអន្តរជាតិឆ្នាំ២០២៤ស្តីពីយល់ដឹងអំពីប្រទេសចិនបានរៀបចំឡើងនៅទីក្រុងក្វាងចូវប្រទេសចិន។សន្និសីទអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិនដែលរៀបចំចាប់តាំងពីឆ្នាំ២០១៣មកបានក្លាយទៅជាវេទិកាមួយដែលមានឥទ្ធពលបំផុតសម្រាប់ពិភពលោកយល់ដឹងអំពីយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសចិន ប្រធានបទឆ្នាំនេះគឺ»បន្តការកែទម្រង់ដល់ទីបញ្ចប់—-ទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍពិភពលោក»។
ក្នុងរយៈពេល១១ឆ្នាំកន្លងមក លោកប្រធានរដ្ឋចិនXi Jinpingយកចិត្តទុកដាក់ខ្ពស់ចំពោះសន្និសីទអន្តរជាតិស្តីពីការយល់ដឹងអំពីប្រទេសចិនដោយបានផ្ញើសារលិខិតអបអរសាទរថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូឬក៏ជួបសន្ទនាជាមួយតំណាងបរទេស ដើម្បីអធិប្បាយអំពីមាគ៌ាប្រទេសចិននិងទស្សនប្រទេសចិន។ក្នុងអត្ថបទនេះនឹងដកស្រង់ពាក្យពេចន៍មួយចំនួនរបស់លោក ដើម្បីយល់ដឹងពីប្រទេសចិន៖
យល់ដឹងអំពីប្រទេសចិន ជាគន្លឹះគឺត្រូវយល់ដឹងអំពីទំនើបកម្មតាមបែបផែនចិន។ប្រទេសចិននាពេលបច្ចុប្បន្នកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លានិងស្តារឡើងវិញនូវបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ វាសនានិងអនាគតរបស់ប្រទេសចិនតភ្ជាប់ជាមួយវាសនានិងអនាគតរបស់មនុស្សជាតិយ៉ាងជិតស្និទ្ធ។
ខ្ញុំធ្លាប់និយាយថា«ការយល់ដឹងអំពីប្រទេសចិននាពេលបច្ចុប្បន្ន គឺគួរយល់ដឹងអំពីបក្សកុម្មុយនីស្តចិន»។ឆ្នាំ២០២១គឺខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ក្នុងរយៈពេល១០០ឆ្នាំកន្លងមកបក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិនខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយបានកែប្រែអនាគតនិងជោគវាសនារបស់ប្រជាជនចិនចេញពីឫសគល់ ហើយក៏ជះឥទ្ធពលដល់ដំណើរការប្រវត្តិសាស្រ្តពិភពលោកផងដែរ។
សេដ្ឋកិច្ចចិនគឺអ្នកទទួលផលប្រយោជន៍ពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយក៏ជាអ្នករួមចំណែក ផងដែរ។ ប្រទេសចិននឹងបន្តដើលើមាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេណ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររួមគ្នាឈ្នះ-ឈ្នះនិងបើកចំហ បន្តបន្ថែមកម្លាំងចលករទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកមានលក្ខណៈបើកចំហ រួមជាមួយប្រជានជននៃគ្រប់ប្រទេសជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍប្រកបដោយបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះក៏ដូចជាធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចផ្តល់ជាប្រយោជន៍កាន់តែច្រើនដល់ប្រជាជនគ្រប់ប្រទេសលើពិភពលោក។
ប្រទេសចិននឹងបន្តកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងបើកចំហកាន់តែទូលំទូលាយដោយគ្រប់ជ្រុងជ្រោយ បន្តប្រកាន់ខ្ជាប់នូវទស្សនអភិវឌ្ឍថ្មី ជំរុញកំណែទម្រង់ដល់រចនាសម្ព័ន្ធនៃការផ្គត់ផ្គង់និងតម្រូវការឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលនិងជំរុញនូវការងារកើនឡើងដោយស្ថិរភាព ជំរុញកំណែទម្រង់ កែសម្រួលរចនាសម្ព័ន្ធ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងបង្កាហានិភ័យ ជំរុញសេដ្ឋកិច្ចចិនអភិវឌ្ឍដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសសហការកាន់តែច្រើនដល់ពិភពលោក។
ការសម្រចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺជាក្តីសុបិនរបស់ប្រជាជនចិន ការពិតជាក់ស្តែងបានបញ្ជាក់ថា មាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិនដែលយើងប្រកាន់ខ្ជាប់គឺត្រឹមត្រូវ។ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិប្រភេទថ្មីប្រកបដោយការគោរពគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍ឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់រួមជាមួយបណ្តាប្រទេសនានា បង្កើតសហគមន៍ជោគវាសនារួមប្រកបដោយភាពចុះសម្រុងគ្នា៕

អត្ថបទដែលជាប់ទាក់ទង