រដ្ឋមន្ត្រីអាស៊ាននឹងជួបពិភាក្សានៅថៃ រកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ នាថ្ងៃទី២០ ខែធ្នូ
ហ្សាការតា៖ សមាជិកប្លុកតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសថៃ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសសមាជិកមីយ៉ាន់ម៉ា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក រ៉យ សឿមរ៉ាត់ (Roy Soemirat)។
លោក លោក រ៉យ សឿមរ៉ាត់ បានបញ្ជាក់ថា តាមការអញ្ជើញរបស់ឡាវ ជាម្ចាស់ផ្ទះអាស៊ានបច្ចុប្បន្ន កិច្ចប្រជុំនឹងពិភាក្សាអំពីមធ្យោបាយ ដើម្បីដោះស្រាយវិបត្តិដែលបានហែកហួរប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានផងដែរ។ ផែនការនេះមានការវិវឌ្ឍតិចតួចចាប់តាំងពីត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២១ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីយោធាមីយ៉ាន់ម៉ាផ្តួលរលំរដ្ឋាភិបាលជាប់ឆ្នោត។
របបយោធាបាននឹងកំពុងប្រយុទ្ធនឹងការបះបោរ ដែលបានផ្ទុះឡើងបន្ទាប់ពីរដ្ឋប្រហារ ហើយបានព្រងើយកន្តើយនឹងការអំពាវនាវពីសំណាក់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួនឱ្យបញ្ឈប់អរិភាព និងចូលទៅក្នុងកិច្ចសន្ទនាជាមួយគូប្រជែងរបស់ខ្លួន។
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលា ប្លុកនេះបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ និងការសន្ទនាថ្នាក់ជាតិដែលរួមបញ្ចូលដែលគ្រប់គ្រង និងដឹកនាំដោយមីយ៉ាន់ម៉ា។
លោក រ៉យ សឿមរ៉ាត់ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូ ហើយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងចូលរួម