**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមានពីហានិភ័យនៃកិច្ចគាំពារនិយម ចំពោះចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោក

ប៉ារីស៖ អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឱ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនប្រកបដោយស្ថិរភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ប្រសិនបើរបបគាំពារនិយមមិនបង្អាក់ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់អង្គការ OECD ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ និង ៣,៣ភាគរយនៅឆ្នាំ២០២៥ និង ២០២៥ ដោយសារអតិផរណាទាប កំណើនការងារ និងការកាត់បន្ថយអត្រាការប្រាក់ជួយប៉ះប៉ូវដល់ការរឹតបន្តឹងសារពើពន្ធនៅក្នុងប្រទេសមួយចំនួន។

ការព្យាករចុងក្រោយបំផុតរបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះភាគច្រើនមានភាពស្របគ្នានឹងការព្យាកររបស់ខ្លួនកាលពីខែកញ្ញា នៅពេលដែលអង្គការនេះបានរំពឹងទុកថានឹងមានកំណើនសេដ្ឋកិច្ច ៣,២ភាគរយនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ តែមិនមានការព្យាករសម្រាប់ឆ្នាំ២០២៦នៅឡើយទេ។

អង្គការ OECD បានឱ្យដឹងថា បន្ទាប់ពីពាណិជ្ជកម្មពិភពលោកបានរងការប៉ះទង្គិចកាលពីឆ្នាំមុន ពាណិជ្ជកម្មពិភពលោកកំពុងស្ទុះងើបឡើងវិញ ហើយកំណើនផ្នែកបរិមាណត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៦ភាគរយនៅឆ្នាំក្រោយ បើទោះបីជាមានការកើនឡើងវិធានការណ៍រឹតបន្តឹងលំហូរការនាំចូលក៏ដោយ។

អង្គការ OECD បានឱ្យដឹងថា៖ «ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងការបន្តឆ្ពោះទៅរកកិច្ចគាំពារនិយមអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនតម្លៃទំនិញប្រើប្រាស់ និងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច»។

អង្គការ OECD ក៏បានព្យាករផងដែរថា សេដ្ឋកិច្ចអាមេរិករំពឹងថានឹងថយចុះពី ២,៨ភាគរយនៅឆ្នាំនេះមកនៅត្រឹម ២,៤ភាគរយនៅឆ្នាំ២០២៥ និង ២,១ភាគរយនៅឆ្នាំ២០២៦ ដោយសារការធ្លាក់ចុះទីផ្សារការងារដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ថមថយ ខណៈដែលសេដ្ឋកិច្ចចិនរំពឹងថានឹងធ្លាក់ចុះពី ៤,៩ភាគរយនៅឆ្នាំ២០២៤ មកត្រឹម ៤,៧ភាគរយនៅឆ្នាំ២០២៥ និង ៤,៤ភាគរយនៅឆ្នាំ២០២៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង