**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ក្រឡាប់នៅស្រុកអូរជ្រៅ បណ្តាលឱ្យ​មនុស្ស ១២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ នៅម៉ោង៥និង៣០នាទីទាបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤​នេះ ​​មានករណីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់បណ្តាលឱ្យ​មនុស្ស១២នាក់រងរបួសធ្ងន់​​ និងស្រាល​។​ ហេតុការណ៍នេះបានកើតទ្បើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចការ៉ាសាំងស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ​​​ ​ខេត្តបន្ទាយមានជ័យ ហើយមូលហេតុ គឺបណ្តាលមកពីអ្នកបើកងងុយដេក។

បើតាមប្រភពពីអ្នកដំណើរដែលជិះក្នុងរថយន្ត​​ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់កើតឡើង គាត់បានជិះរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ«សំណាងហុងស៊ីង» ​បានចេញដំណើរពីភ្នំពេញម៉ោង៥ល្ងាចកាលពីថ្ងៃទី៥ធ្នូ។

ប្រភពបន្តថា​​ អ្នកដំណើរក្នុងរថយន្តមានខ្លះកំពុងដេក ឯខ្លះទៀតកំពុងអង្គុយជជែកគ្នា ព្រោះរថយន្តមាន២ជាន់ហើយមកដល់ចំណុចគ្រោះថ្នាក់នៅម៉ោង៥កន្លះទាបភ្លឺ ស្រាប់តែរថយន្តបានក្រឡាប់ បណ្តាលឱ្យមានអ្នករបួសធ្ងន់ និងស្រាល។ ពេលនោះអ្នកដំណើរក៏នាំគ្នាវារចេញតាមកញ្ចក់ដែលបែក​​ ខណៈនោះឃើញមានរថយន្តសង្គ្រោះនៃមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ មកដឹកសង្គ្រោះទៅកាន់មន្ទីពេទ្យ។

ទន្ទឹមនឹងនោះ​ មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅ​​ បានឱ្យដឹងថា​​ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនេះគឺបង្កឡើងដោយអ្នកបើកបរអាចបើកក្នុងស្ថានភាពងងុយដេកទើបបណ្តាលឱ្យរថយន្តធ្លាក់ផ្លូវ និងបង្កឱ្យមានជាគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់ស្រមោលតែម្តង សន្សល់ទុកនៅតែអ្នករងរបួសអង្គុយចាំរថយន្តសង្គ្រោះតែប៉ុណ្ណោះ។​​ ដោយទ្បែកចំពោះរថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង