**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី បង្ហាញចំណាប់អារម្មណ៍ ក្នុងស្វែងរកឱកាសក្នុងការវិនិយោគ និងនាំចេញផលិតផលកម្ពុជា ទៅប្រទេសស៊ែប៊ី

ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេស ឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានទទួលស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សកិច្ចការងារនៅកម្ពុជា រយៈពេល៨ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ជម្រាបជូនអំពីកិច្ចការងារចម្បងរបស់សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ឲ្យមានការរីកចម្រើនជាលំដាប់។

តាងនាមជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឧកញ៉ា តែ តាំងប៉ បានមាន ប្រសាសន៍អំពីសក្កានុពលរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម ការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិ ដូចជាប្រទេសចិន ព្រមទាំងគម្រោងក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអ៊ឺរ៉ុបផង ដែរ។  ឧកញ៉ាប្រធានសម្ព័ន្ធសមាគម បានមានលើកឡើងអំពីការរក្សាទំនាក់ទំនងយ៉ាងជិតស្និត ព្រមទាំងពង្រីក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ស៊ែប៊ី។

ជាការឆ្លើយតប លោកស្រី ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី បានជម្រាបជូនអំពីការពិនិត្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យធរុកិច្ច ទេសចរណ៍ កសិកម្ម និងវិស័យសំខាន់ៗជាច្រើនទៀត ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សកិច្ចការងារនៅកម្ពុជា។

លោកស្រី បានជម្រាបជូនអំពីគោលបំណងរបស់ធុរជនស៊ែប៊ី ក្នុងការអញ្ជើញជួបសម្តែងការគួរសមនាឱកាសនេះ ដើម្បីស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មនៅកម្ពុជា។

លោកស្រី ក៏បានលើកឡើងផងដែរអំពីកិច្ចការងាររបស់សភាពាណិជ្ជកម្មស៊ែប៊ី ដែលបានអនុវត្តការងារកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម អចលនទ្រព្យ, អប់រំ, កសិកម្ម, ទេសចរណ៍ និងវិស័យមួយចំនួនទៀត ក្នុងវិស័យឯកជន ព្រមទាំងបានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួនដូចជា ប្រទេសចិន ហ្វីលីពីន តួកគី អេហ្ស៊ីប រុស្ស៊ី និងសហភាពអ៉ឺរ៉ុបផងដែរ។

លោកស្រី បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងស្វែងរកឱកាសក្នុងការវិនិយោគ ការនាំយកផលិតផលក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសស៊ែប៊ី និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរស៊ែប៊ី-កម្ពុជា។

សូមជម្រាបជូនថា មជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេស ឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចំនួន៨ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង