ថ្នាក់ដឹកនាំ និងនិស្សិត នៃសាកលវិទ្យល័យជាតិគ្រប់គ្រងប្រមាណជាង ១០០នាក់ ចូលរួមឈ្វេងយល់ពីរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញចែករំលែកពីអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាគណៈដឹកនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ។
ក្នុងឱកាសនោះ លោក សុក បូរ៉ា បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ព្រមទាំងឆ្លើយតបទៅនិងសំណួរមួយចំនួនពីនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។
សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងនិស្សិត នៃសាកលវិទ្យល័យជាតិគ្រប់គ្រងប្រមាណជាង ១០០នាក់៕