**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អ៊ុយក្រែន បង្ហាញអាវុធថ្មីប្រភេទ «រ៉ុក្កែត-ដ្រូន» ផលិតក្នុងស្រុកផ្ទាល់ ដែលអាចហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ អ៊ុយក្រែនបានបង្ហាញ អាវុធប្រភេទជា «រ៉ុក្កែត-ដ្រូន» ផលិតក្នុងស្រុកផ្ទាល់ស៊េរីថ្មី ដែលអាចហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ ពោលគឺឆ្ងាយលើស២ដង ធៀបនឹងមីស៉ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិច។

អាវុធខាងលើ ដែលមានឈ្មោះថា Peklo គឺជា ប្រភេទ «រ៉ុក្កែត-ដ្រូន» ទី២ហើយ ដែលត្រូវបានបង្ហាញដោយអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងព្យាយាមបង្កើនសមត្ថភាព ក្នុងការវាយប្រហារ ឱ្យបានជ្រៅចូលទៅក្នុងទឹកដីរបស់រុស្ស៉ី ដែលបានធ្វើសង្រ្គាមឈ្លានពានប្រឆាំង​មកលើខ្លួន កាលពីជិត៣ឆ្នាំមុន។ អាវុធ «រ៉ុក្កែត-ដ្រូន» ដំបូង ដែលអ៊ុយក្រែន បានបង្ហាញ មានឈ្មោះថា Palianytsia។

កាលពីខែមុន រដ្ឋមន្រ្តីទទួលបន្ទុកលើការផលិតអាវុធរបស់អ៊ុយក្រែន បានលើកឡើងថា អាវុធប្រភេទនេះ អាចនិយាយបានថា ស្រដៀងទៅនឹងមីស៉ីលគ្រូស ដែលហោះក្នុងកម្ពស់ទាប លើគន្លងតាមប្រព័ន្ធនាំផ្លូវ ឆ្ពោះទៅកាន់គោលដៅ ហើយជាទូទៅ មានល្បឿនយឺតជាងល្បឿនសំឡេង។

ក្នុងពិធីប្រគល់អាវុធ Peklo ឱ្យទៅយោធា តំណាងក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែន Ukroboronprom បានអះអាងថា ពួកវាអាចហោះបានចម្ងាយ៧០០គីឡូម៉ែត្រ និងមានល្បឿនអាចដល់ ៧០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៉ីល ATACMS ដែលអាមេរិក​ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន អាចបាញ់បានចម្ងាយត្រឹមជាង ៣០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានព្យាយាមស្វែងរកសមត្ថភាព ក្នុងការវាយប្រហារឱ្យបានចម្ងាយកាន់តែឆ្ងាយ ដើម្បីតបតជាមួយរុស្ស៉ី ហើយកាលពីខែមុន ទើបតែទទួលបាន ការអនុញ្ញាតពីសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការប្រើប្រាស់មីស៉ីលរបស់ពួកគេ លើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ អំឡុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អ៊ុយក្រែនបានប្រើប្រាស់ ដ្រូនបំពាក់ដោយគ្រឿងផ្ទុះ និងហោះហើរដោយប្រើស្លាបចក្រ ដើម្បីវាយប្រហារលើគោលដៅ ដែលស្ថិតនៅចម្ងាយរហូតដល់ ១ ០០០គីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង