**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

មន្ទីរអប់រំខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមតេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍លើកឡើងថា ដើម្បីអប់រំបណ្ដុះបណ្ដាលដល់កុមារតូចអំពីការងារបរិស្ថានពីការបម្រែបម្រួលអាកាស ធាតុ បញ្ជ្រាបទៅដល់កុមារឲ្យពួកគាត់យល់អំពីបរិស្ថានទោះបីគាត់នៅមានកម្រិតទាបយ៉ាងណាក៏ដោយ។

លោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលបានអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមតេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី៧ ខែធ្នូឆ្នាំ ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងអប់រំលោកស្រី IWAMA HIYOKO ប្រធានអង្គការ Nature Center Risen លោក មី សេងលាភ អនុប្រធានមន្ទីរអប់រំយុវជនកីឡាខេត្ត នាយក លោកគ្រូ អ្នកគ្រូមតេយ្យក្នុងក្រុងបានចូលរួមផងដែរ។

លោកជំទាវក៏បានបន្ថែមថាការអប់រំពីបរិស្ថានពិតជាចាំបាច់នៅក្នុងកម្រិតមតេយ្យព្រោះថាក្មេងនៅ ក្នុងកម្រិតមតេយ្យគឺចង់ដឹងចង់ឮចង់ចេះ ចង់ស្វែងយល់ ចង់រៀនសូត្រ ដូចនេះហើយនៅពេលដែល យើងបង្រៀនគាត់អំពីអ្វីមួយនិងឆាប់ទទួលបានលឿន ក្មេងប្រៀបបានទៅនឹងក្រដាសសនៅ ពេលដែលគាត់បានសិក្សាស្វែងយល់មានបទពិសោធន៍ផ្ទាល់ទៅ លើបញ្ហាអ្វីមួយគឺដិតដាមជាប់នៅ ក្នុងចិត្តនិងជាការបណ្ដុះនៅបំណិននៅផ្នត់គំនិតនិងឥរិយាបថរបស់គាត់ពីក្មេងរហូតពេញមួយជីវិត។

ដូចនេះហើយការបណ្ដុះបណ្ដាល នៅការអប់រំ ការផ្ដល់ឱកាសដ៏ក្មេងមានការសិក្សាស្វែងយល់ប្រឡូកផ្ទាល់នៅក្នុងការងារអប់រំបរិស្ថាននេះគឺជារឿងមួយដ៏មានសារៈសំខាន់ក្នុងបរិបទដែលពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន ពិភពលោកកំពុងប្រឈមមុខនិងគ្រោះមហន្តរាយនៃបម្រែបម្រួលអាកាសធាតុគឺជាការងារអាទិភាព។

សម្រាប់ការអប់រំបរិស្ថាន ការបញ្ជ្រាបនៃការយល់ដឹងបរិស្ថានកម្រិតមតេយ្យសិក្សាគឺជាអ្វីដែលអ្នកអប់រំទូទាំងពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់ ហើយការបណ្ដុះដល់កុមារគឺក្នុងគោល បំណងឲ្យពួកគាត់បានយល់ដឹងអំពីបរិស្ថាន បានយល់ដឹងអំពីការបម្រែបម្រួលអាកាសធាតុ ឲ្យពួកគាត់មានភាពធន់ក្នុងការការពារខ្លួននៅពេលដែលប្រឈមទៅនឹងបរិស្ថានផ្សេងៗដែលកើតចេញពីការបម្រែបម្រួលអាកាសធាតុ ដូចនេះសិក្ខាសាលាដែលមានរយៈ ពេល៨ថ្ងៃនេះនឹងបានបញ្ចូលកម្មវិធីជាច្រើនអំពីការសិក្សាបរិស្ថានដោយបានបញ្ជ្រាបនៅអ្វីដែលជាវិធីសាស្ត្រនៅក្នុងការបណ្ដុះ បណ្ដាលជូនទៅដល់ លោកគ្រូ អ្នកគ្រូ ក្នុងការបណ្ដុះបណ្ដាលអំពីចំណេះដឹងទូទៅ ពីបរិស្ថាន ដើម្បីឲ្យក្មេងផ្សារភ្ជាប់ទៅនឹងបរិស្ថាន ចេះស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន ទាំងនៅក្នុងសាលា នៅតាមផ្ទះ តាមរយៈអាណា ព្យាបាលរបស់សិស្សចូលរួមអប់រំបន្ថែម ដើម្បីឲ្យកុមារតូចបានយល់ច្បាស់ទាំងការសិក្សានៅសាលានិងការអនុវត្តរស់នៅជាក់ស្ដែងនៅក្នុងសហគមន៍ផង។

លោកស្រី IWAMA HIYOKO ប្រធានអង្គការ Nature Center Risen បានលើកឡើងថាគម្រោងថ្ងៃនេះប្រារព្ធធ្វើឡើងតាមសំណើរបស់ក្រសួងអប់រំអប់រំយុវជននិងកីឡាដើម្បីលើកកម្ពស់អប់រំបរិស្ថានផ្តតទៅលើការអប់រំកុមារតូចនិងអនាព្យាបាល នៅក្នុងខេត្តព្រះសីហនុ គឺជាទម្រោងជំនួយឥតសំណងរបស់ក្រសួងការបរទេសជប៉ុនសហការអង្គការក្រៅរដ្ឋាភិបាលប្រទេសជប៉ុនតាមកម្មវិធីដែលមានគម្រោងជំនួយរយៈ ពេលបីឆ្នាំ។

លោកស្រីប្រធានអង្គការក៏បានបន្ថែមថា កុមារតូចគឺជាទ្រព្យសម្បត្តិរបស់សង្គម ការងារបរិស្ថានគឺជាបញ្ហាសាំញ៉ាំ ដូចនេះដើម្បីអប់រំកុមារតូចឲ្យបានល្អអាស្រ័យទៅ លើអ្នកអប់រំលោកគ្រូអ្នកគ្រូ អប់រំនៅតាមនៅសាលាផ្សារភ្ជាប់និងការអប់រំនៅតាមផ្ទះ រដើម្បីឲ្យកុមារចេះស្រឡាញ់បរិស្ថាន ស្រឡាញ់ស្រុកភូមិ តាំងពីកុមារភាព។

លោក មី សេងលាភ អនុប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តបានធ្វើរបាយការណ៍លើកឡើងថា សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្តេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ និងមន្ទីរអប់រំ យុវជនក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងការណ៍សហការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ “ការគាំទ្រ ការអប់រំបរិស្ថានសម្រាប់កុមារតូច និងអ្នកអាណាព្យាបាលនៅខេត្តព្រះសីហនុ ហើយវគ្គបណ្តុះបណ្តាលការអប់រំបរិសា្ថន ថ្ងៃនេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សូមអណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយអង្គការ NCR បើកវគ្គបណ្តុះបណ្តាល «ការអប់រំបរិស្ថាន» ដល់គណៈនាយក លោកគ្រូ អ្នកគ្រូ សាលាមត្តេយ្យសិក្សាក្នុងក្រុងព្រះសីហនុដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមក្នុងការអប់រំដល់កុមារ តូចដើម្បីឲ្យបានយល់ដឹងអំពីបរិស្ថានចេះស្រឡាញ់បរិស្ថានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង