អាម៉េរិក ប្រកាសកញ្ចប់ជំនួយ៩៨៨លាន ដុល្លារដល់អ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងបរិក្ខារថ្មីសម្រាប់ប្រយុទ្ធជាមួយរុស្ស៊ី
វ៉ាស៊ីនតោន៖ សហអាម៉េរិកបានប្រកាស កញ្ចប់ ជំនួយ៩៨៨ លានដុល្លារដល់អ៊ុយក្រែ ន ក្នុងគោលបំណងទិញសព្វាវុធនិងបរិក្ខារ ថ្មី ដល់អ៊ុយក្រែនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កញ្ចប់ជំនួយថ្មីនេះកើនឡើងជិតទ្វេដងនៃទឹកប្រាក់ចំនួន២,២១ពាន់លានដុល្លារ ដែលនៅសេសសល់ក្នុងគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ខណៈរដ្ឋបាលលោក បៃឌិន ផ្តោតលើការទិញអាវុធពីឧស្សាហកម្មជាជាងការទាញចេញពីស្តុកអាវុធរបស់អាម៉េរិក នេះបើយោងតាមមន្ទីរបញ្ចកោណ។ មូលនិធិនេះនឹងត្រូវបានប្រើដើម្បីទិញគ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ យន្តហោះគ្មានមនុស្សបើក និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍កាំភ្លើងធំរបស់ក្រុមហ៊ុន Lockheed Martin ។
ការប្រកាសកញ្ចប់នេះ បានកើតឡើងកាល ពីថ្ងៃទី៧ខែធ្នូ ខណៈឧស្សាហកម្មការពារ ជាតិ និងអ្នកបង្កើតគោលនយោបាយជួបប្រជុំគ្នានៅវេទិកាការពារជាតិប្រចាំឆ្នាំ Reagan នៅរដ្ឋកាលីហ្វ័រញ៉ា។ រដ្ឋបាលបៃឌិននៅតែមានសិទ្ធិដកថវិកាប្រមាណ៦ពាន់លានដុល្លារ រួមទាំងមូលនិធិដែលត្រូវបានអនុញ្ញាតក្នុងឆ្នាំ២០២៤ និងបានរកឃើញដោយមន្ទីរបញ្ចកោណបន្ទាប់ពីការប៉ាន់ប្រមាណតម្លៃអាវុធ ដែលដឹកជញ្ជូនទៅអ៊ុយក្រែនលើសទម្ងន់។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាម៉េរិកបានសន្យាផ្តល់ជំនួយសន្តិសុខជាង៦២ពាន់លានដុល្លារដល់អ៊ុយក្រែន៕