**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

 

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ ដែលមកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស, ថ្នាក់ដឹកនាំជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកទាំង២ ព្រមទាំងសមាជិក សមាជិកានៅក្នុងមូលដ្ឋានស្រុក ឃុំ យ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា ក្នុងស្រុកសាមគ្គីមានជ័យ មានវិទ្យាល័យចំនួន២ មានសិស្សានុសិស្សសរុបចំនួន ៣៤៩នាក់ ក្នុងនោះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣០៤នាក់ ស្រី ១៩៣នាក់ ក្នុងនោះមាននិទ្ទិស A ចំនួន ៣នាក់។ ដោយឡែក លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានបញ្ជាក់ថា ក្នុងស្រុកទឹកផុស មានវិទ្យាល័យចំនួន២ មានមានសិស្សានុសិស្សសរុបចំនួន ៣១០នាក់ ក្នុងនោះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ២៩៨នាក់ ស្រី ១៨០នាក់។ ជារួមក្នុងស្រុកទាំង២ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ៦៥៩នាក់ ជាប់ ៦០២នាក់ ស្មើនឹង ៩១,៣៥ ស្រី ៣៧៣នាក់ ក្នុងនោះ និទ្ទេស A ចំនួន ៣នាក់, និទ្ទេស B ចំនួន ៤៤នាក់, និទ្ទេស C ចំនួន ១៤៥នាក់, និទ្ទេស D ចំនួន ២០៦នាក់ និងនិទ្ទេស Eចំនួន ២០៤នាក់។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបានជម្រាបជូនអង្គប្រជុំពីតម្លៃនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្ដី និងបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ ថ្នាក់ដឹកនាំ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងបានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងបុព្វហេតុសុខសន្ដិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្សទាំងអស់ត្រូវបន្ដខិតខំរៀនសូត្រ ព្រោះការសិក្សាជាកិច្ចការត្រូវធ្វើមួយជីវិត, ត្រូវរៀនភាសាបរទេស និងជំនាញមួយពិតប្រាកដ ប្រចាំខ្លួន ដោយត្រូវខិតខំអភិវឌ្ឍជំនាញដែលខ្លួនមាន ជាពិសេសការសិក្សាលើខេមរភាសា ដែលជាភាសាកំណើតរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងករណីដែលសិស្សានុសិស្សណាគ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ឧត្តម ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈថ្នាក់ដឹកនាំជាក្រុមការងារគណបក្សចុះតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំដល់គណៈកម្មាធិការគណបក្សតាមមូលដ្ឋានទាំងអស់ ត្រូវសម្របសម្រួលរៀបចំឯកសារបញ្ចូលបងប្អូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាមធ្យមសិក្សាថ្មីៗនេះ មានបំណងចូលរួមក្នុងជីវភាពនយោបាយគណបក្ស ទៅជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកបដោយក្ដីសោមនស្សនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៥៦.៣២០.០០០រៀល ជូនអង្គពិធី រួមមាន៖ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ទាំង២ ម្នាក់ៗថវិកា ៤០០.០០០រៀល, អនុប្រធានការិយាល័យ ៤នាក់ ម្នាក់ៗថវិកា ២០០.០០០រៀល, នាយកវិទ្យាល័យទាំង៤ ម្នាក់ៗថវិកា ៤០០.០០០រៀល, នាយករង ៨នាក់ ម្នាក់ៗថវិកា ២០០.០០០រៀល, ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងជាប់ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ទាំង៦០២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៨០.០០០រៀល ដោយឡែក សិស្សនិទ្ទេស A ៣នាក់ ម្នាក់ៗទទួលបានថវិកា ១.២០០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង