**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

តៃវ៉ាន់បង្កើនកម្រិតនៃការប្រុងប្រយ័ត្នរបស់ខ្លួន មុនចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ

តៃប៉ិ៖ យោធាតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ និងបានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នរបស់ខ្លួន ក្រោយមើលឃើញថា ចិនបានដាក់ដែនអាកាស នៅជាប់ឆ្នេរភាគខាងកើត ក្រោមការរឹតត្បិតជាបណ្តោះអាសន្ន ហើយបានចល័តនាវាកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ មកកាន់ដែនទឹកក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា ចិនបានដាក់តំបន់សរុបចំនួន៧ នៃដែនអាកាស នៅភាគខាងកើតនៃខេត្ត Fujian និងខេត្ត Zhejiang ជាតំបន់បម្រុងទុកពិសេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។

តៃវ៉ាន់សង្ស័យថា ចិនគ្រោងនឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះខ្លួន ដ្បិតទីក្រុងប៉េកាំង ត្រូវបានរំពឹងរួចហើយថា នឹងធ្វើយ៉ាងដូច្នោះ ដើម្បីឆ្លើយតបដំណើរទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កាលពីសប្តាហ៍មុន នៅប៉ាស៉ីហ្វិក ដែលរួមមាន ការឈប់សំចតនៅកោះហ្កាំ និងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ជាសកម្មភាពដែលចិនមិនពេញចិត្តជាខ្លាំង។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្តថា យោធាតៃវ៉ាន់ ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ នៅតាមកន្លែងយុទ្ធសាស្រ្តសំខាន់ៗ ហើយកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រតៃវ៉ាន់ កំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះសកម្មភាពយោធារបស់ចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា សកម្មភាពបង្កហេតុឯកតោភាគី អាចបំផ្លាញសន្តិភាពនិងស្ថិរភាព នៅឥណ្ឌូប៉ាស៉ីហ្វិក ហើយនឹងមិនត្រូវបានស្វាគមន៍ ដោយសហគមន៍អន្តរជាតិឡើយ។

សូមបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលទីក្រុងតៃប៉ិមិនទទួលស្គាល់ក្តី កោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាត នៃទឹកដីរបស់ប្រទេសចិន។ ចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ទោះបីត្រូវប្រើជម្រើសកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។

អត្ថបទដែលជាប់ទាក់ទង