**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោក ចូ បៃឌិន៖ វាជាឱកាសជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ក្នុងការកសាងអនាគតដ៏ភ្លឺស្វាង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យទី៨ ខែធ្នូថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធក្នុងប្រទេសស៊ីរី ដើម្បីជួយចាប់យកឱកាសបន្ទាប់ពីការផ្តួលរំលំប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ (Bashar al-Assad)។

លោក បៃឌិន បានអត្ថាធិប្បាយលើព្រឹត្តិការណ៍មួយនៅសេតវិមានថា នៅទីបំផុតរបបលោក អាសាដបានដួលរលំ។

លោកបន្តថា ប្រទេសស៊ីរីស្ថិតក្នុងដំណាក់កាលនៃហានិភ័យ និងភាពមិនច្បាស់លាស់ ហើយវាជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំដែលទាំងរុស្ស៊ី និងអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ មិនមានឥទ្ធិពលនៅក្នុងប្រទេសស៊ីរី។ អស់ជាច្រើនឆ្នាំមកនេះ អ្នកគាំទ្រសំខាន់ៗរបស់លោក អាសាដ គឺអ៊ីរ៉ង់ ហេសបូឡាហ៍ និងរុស្ស៊ី។ ប៉ុន្តែកាលពីសប្តាហ៍មុន ការគាំទ្ររបស់ពួកគេបានដួលរលំ ដោយសារតែពួកគេទាំងបីគឺខ្សោយជាងពេលខ្ញុំចូលកាន់តំណែងទៅទៀត។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា ស៊ីរីប្រឈមមុខនឹងរយៈពេលនៃហានិភ័យ និងភាពមិនច្បាស់លាស់ ហើយថាសហរដ្ឋអាម៉េរិកនឹងជួយប្រទេសនេះតាមដែលអាចធ្វើបាន។

លោករាយរាប់ទៀតថា នៅពេលដែលយើងទាំងអស់គ្នាងាកទៅរកសំណួរអំពីអ្វីដែលកើតឡើងបន្ទាប់ សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយដៃគូរបស់យើង និងអ្នកពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី ដើម្បីជួយពួកគេចាប់យកឱកាសមួយដើម្បីគ្រប់គ្រងហានិភ័យ។

លើសពីនោះ លោកបានសង្ក់តធ្ងន់ថា វាជាឱកាសជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរីដែលរងទុក្ខយ៉ាងយូរ ក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសដែលមានមោទនភាពរបស់ពួកគេ។ វាក៏ជាពេលនៃហានិភ័យ និងភាពមិនច្បាស់លាស់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន បានបន្ទរការអត្ថាធិប្បាយរបស់លោក បៃឌិន ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីទៅកាន់រដ្ឋាភិបាលស៊ីរីដែលមានការទទួលខុសត្រូវ។

លោក ប្លីងខេន បានលើកឡើងថា ក្នុងអំឡុងពេលអន្តរកាលនេះ ប្រជាជនស៊ីរីមានសិទ្ធិគ្រប់យ៉ាងដើម្បីទាមទារឱ្យមានការអភិរក្សស្ថាប័នរដ្ឋ ការបន្តសេវាកម្មសំខាន់ៗ និងការការពារសហគមន៍ដែលងាយរងគ្រោះ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានថា សហរដ្ឋអាម៉េរិកមិនមានគម្រោងផ្តល់ប្លង់មេសម្រាប់ប្រទេសស៊ីរីទៅមុខនោះទេ។ មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថាអនាគតនឹងត្រូវបានសរសេរដោយជនជាតិស៊ីរី។ សហរដ្ឋអាម៉េរិកកំពុងឃ្លាំមើលសេចក្តីថ្លែងការណ៍យ៉ាងដិតដល់ពីក្រុមឧទ្ទាម HTS ដែលបានបណ្តេញលោក អាសាដ ចេញ។ មន្ត្រីជាន់ខ្ពស់អាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកនឹងធ្វើការដើម្បីធានាសុវត្ថិភាពនៃការស្តុកទុកអាវុធគីមីនៅក្នុងប្រទេសស៊ីរី ដោយមិនបានបញ្ជាក់លម្អិតក្រៅពីនិយាយថាវានឹងមិនមានតួនាទីសម្រាប់កងទ័ពអាម៉េរិកនៅលើដីនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះទេ។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សហរដ្ឋអាម៉េរិកទំនងជានឹងរក្សាទាហានរបស់ខ្លួនប្រមាណ ៩០០នាក់នៅភាគខាងកើតប្រទេសស៊ីរី ដើម្បីជាការការពារប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ISIS។

ទន្ទឹមនឹងនោះ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការបោះបង់ចោលរបស់រុស្ស៊ីលើប្រធានាធិបតីស៊ីរី បាននាំឱ្យមានការដួលរលំរបបគ្រប់គ្រងរបស់លោក អាសាដ។

លោក ត្រាំ ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ បានបន្ថែមថា រុស្ស៊ី និងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់ផ្សេងទៀតរបស់លោក អាសាដ កំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយនៅពេលនេះ មួយដោយសារតែអ៊ុយក្រែន និងសេដ្ឋកិច្ចមិនល្អ មួយទៀតដោយសារតែអ៊ីស្រាអែល។

អនាគតនៃមូលដ្ឋានទ័ពសំខាន់ពីររបស់រុស្ស៊ី និងមូលដ្ឋានតូចៗខ្លះនៅស៊ីរីមិនច្បាស់លាស់។ មូលដ្ឋានទ័ពទាំងនោះត្រូវបានប្រើដើម្បីគាំទ្រលោក អាសាដ និងផ្តល់ឱ្យរុស្ស៊ីនូវការបោះជំហានក្នុងតំបន់។ ប្រភពរបស់វិមានក្រឹមឡាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីកាលពីថ្ងៃអាទិត្យថា លោក អាសាដ ស្ថិតនៅក្នុងទីក្រុងមូស្គូជាមួយក្រុមគ្រួសាររបស់គាត់ បន្ទាប់ពីប្រទេសរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេដោយហេតុផលមនុស្សធម៌។

គួររំឭកថា លោក អាប៊ូ ម៉ូហាំម៉ាត់ អាល់-ជូឡានី (Abu Mohammad al-Jolani) ដែលជាមេក្រុមឧទ្ទាមបានប្រកាសជ័យជម្នះសម្រាប់ប្រជាជាតិឥស្លាមទាំងមូលកាលពីថ្ងៃអាទិត្យនៅក្នុងការថ្លែងជាសាធារណៈលើកដំបូងចាប់តាំងពីរដ្ឋប្រហារដឹកនាំដោយក្រុមឧទ្ទាម ដែលលោកបានបញ្ជាក់ថា នេះគឺជាជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់។

អត្ថបទដែលជាប់ទាក់ទង