**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បក្សប្រឆាំងកូរ៉េខាងត្បូង ជំរុញឱ្យមានការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីម្ដងទៀត ខណៈការតវ៉ានៅតែបន្ត

សេអ៊ូល៖ មេដឹកនាំគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃអាទិត្យទី៨ ខែធ្នូថា នៅទីបំផុតប្រធានាធិបតីនឹងចុះចេញពីតំណែង។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ចេញតំណែងនៅក្នុងសភាកាលពីថ្ងៃសៅរ៍ទី៧ ខែធ្នូបានបរាជ័យ។ ស្របពេលដែល គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យមានការ​បោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីសាជាថ្មី។

គណបក្សអំណាចប្រជាជនរបស់លោក យូន ស៊ុកយុល បានធ្វើពហិការមិនចូលរួមការបោះឆ្នោតដកតំណែង ដែលបានដាក់ចេញដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់ ហើយចលនានេះត្រូវបានលុបចោល បន្ទាប់ពីសមាជិកសភាមិនគ្រប់គ្រាន់បានចូលរួម។

ក្រោយបរាជ័យលើកទី១ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួននឹងព្យាយាមម្ដងទៀតដើម្បីទម្លាក់លោកប្រធានាធិបតីចេញពីតំណែង។

លោក លី ជេម្យុង (Lee Jae-myung) មេដឹកនាំបក្សប្រឆាំងនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងព្យាយាមម្ដងទៀតនៅថ្ងៃទី១៤ ខែធ្នូ។

លោក លី បានប្រាប់អ្នកយកព័ត៌មានថា លោក យូន ដែលជាពិរុទ្ធជនចម្បងនៅពីក្រោយការបះបោរ និងរដ្ឋប្រហារយោធាដែលបានបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ត្រូវតែលាលែងពីតំណែងភ្លាមៗ ឬដកតំណែងដោយមិនបង្អង់យូរ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការបោះឆ្នោត មេដឹកនាំអំណាចប្រជាជន លោក ហាន់ ដុងហូន (Han Dong-hoon) បានឲ្យដឹងថា គណបក្សបានសម្រេចចិត្តថា លោក យូន នឹងលាលែងពីតំណែង។ លោក ហាន បានប្រាប់អ្នកយកព័ត៌មានថា ការប្រកាសច្បាប់អាជ្ញាសឹកគឺជាការបំពានយ៉ាងច្បាស់លាស់ និងធ្ងន់ធ្ងរនៃច្បាប់។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រី ហាន់ ដុក-សូ (Han Duck-soo) កាលពីថ្ងៃអាទិត្យ លោក ហាន បាននិយាយថា លោក យូន នឹងមិនពាក់ព័ន្ធនឹងកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀត។

នៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់ប្រទេសជាតិ លោក យូន បានសុំទោសចំពោះការប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយនិយាយថា វាត្រូវបានធ្វើឡើងចេញពីការអស់សង្ឃឹមរបស់គាត់ក្នុងនាមជាប្រធានាធិបតី។

លោកបានបន្តថា លោកមានការសោកស្ដាយយ៉ាងខ្លាំង និងសូមអភ័យទោសដោយស្មោះចំពោះប្រជាពលរដ្ឋ ដោយបន្ថែមថាលោកបានបណ្តាលឱ្យមានការថប់បារម្ភ និងការរអាក់រអួលដល់ពលរដ្ឋកូរ៉េខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសន្យាថានឹងមិនប្រកាសប្រើច្បាប់អាជ្ញាសឹកជាលើកទី២ ឡើយ។

លោក យូន បានបន្ថែមថា លោកប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលទៅឱ្យគណបក្សកាន់អំណាច ហើយនឹងអនុញ្ញាតឱ្យគណបក្សជាអ្នកសម្រេចកិច្ចការផ្សេងៗ។

ប្រជាជនកូរ៉េខាងត្បូងបន្តប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី យូន។ ប៉ូលិសបានប៉ាន់ប្រមាណថាមានមនុស្សប្រហែល ១០០.០០០នាក់បានចូលរួមក្នុងការតវ៉ា។ ដោយមិនគិតពីស្ថានភាពនយោបាយ ប៉ូលិសកំពុងស៊ើបអង្កេតលើលោក យូន និងអ្នកផ្សេងទៀតសម្រាប់ការចោទប្រកាន់ថាបានបង្កឱ្យមានការបះបោរ។

កាលពីព្រឹកថ្ងៃអាទិត្យ ប៉ូលិសបានចាប់ខ្លួន លោក គីម យ៉ុងយ៉ុន (Kim Yong-hyun) ដែលបានលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិកាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនោះ ការិយាល័យរបស់លោក យូន បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក លី សាងមីន (Lee Sang-min) កាលពីថ្ងៃអាទិត្យ បានដាក់ពាក្យលាលែងពីតំណែង។

អត្ថបទដែលជាប់ទាក់ទង