**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

កម្ពុជារៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ត្រូវបានរៀបចំឡើង នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, បញ្ញវន្ត និង និស្សិតចូលរួម ជាច្រើនរូប។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ចិននិងអាស៊ានមានកិច្ចសហប្រតិបត្តិការលើវិស័យ AI រួមគ្នា ជាយូរមកហើយ ដែលជាការបង្ហាញពីគំនិតផ្តួចផ្តើមនៃអភិបាលកិច្ចលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនិងមានទំនួលខុសត្រូវលើការអភិវឌ្ឍបញ្ហាសិប្បនិម្មិត បន្ស៊ីនឹងទស្សនៈវិស័យរបស់អាស៊ាន ដើម្បីបង្ហាញថា យើងមានកិច្ចសហការរួមគ្នា គ្រប់គ្រងកាត់បន្ថយគម្លាតសកល។
ឯកឧត្តមបន្តថា ប្រទេសចិនបានផ្តល់ឱកាសយ៉ាងអស្ចារ្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ AI លុបបំបាត់បញ្ហាប្រឈមនានា ដើម្បីចូលទៅក្នុងដំណើរថ្មី ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍ ប្រកបដោយស្ថិរភាព តាមរយៈការសម្របខ្លួន ការអភិវឌ្ឍលើវិស័យកសិកម្ម ជាដើម ដោយចាត់ទុក អភិបាលកិច្ច AI គឺជាឧបករណ៍ដ៏សំខាន់ ហើយ បានជំរុញការតភ្ជាប់ជាមួយអាស៊ាន បង្កើតបាននូវការអភិវឌ្ឍរួម នូវគោលនយោបាយ ចំណេះដឹងថ្មីៗ និងដំណោះស្រាយថ្មីៗ ដើម្បីធានាថា យើងទាំងអស់គ្នា ទទួលបានអត្ថប្រយោជន៍ជាវិជ្ជមាន ពី AI សម្រាប់ប្រជាជនអាស៊ាន និងប្រជាជនចិន។ ក្នុងន័យនេះ ចិននិងអាស៊ាន បានពង្រីកកិច្ចសហការ លើការផ្លាស់ប្តូរឌីជីថល តាមរយៈការទទួលយកការសម្របសម្រួល លើដំណើរការអភិវឌ្ឍឌីជីថល ជាបន្តបន្ទាប់។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ចិនបាននិងកំពុងយកចិត្តទុកដាក់ សហការជាមួយប្រទេសអាស៊ាន រួមទាំង កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ AI ក្នុងនោះ រួមមានទាំងការបង្កើតមជ្ឈមណ្ឌលស្តីពីវិស័យ AI រវាងចិននិងកម្ពុជា ហើយចិនក៏បានបញ្ចេញនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍវិស័យ AI ជាមួយប្រទេសអាស៊ាននានា។ យ៉ាងណាមិញ ឯកឧត្តមថា ក៏មានបញ្ហាជាច្រើន ក្នុង AI លើអភិបាលកិច្ច, សន្តិសុខឌីជីថល ព្រមទាំងគម្លាតលើវិស័យ AI សម្រាប់ប្រទេសនានា បង្កើតឲ្យមានអយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រទេសមួយចំនួន។ នៅក្នុងន័យនេះ ប្រទេសចិនប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ AI ដោយស្មើភាព មានសន្តិសុខដួចគ្នា ព្រមទាំង ដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍអភិបាលកិច្ច លើវិស័យ AI ។ ឯកឧត្តមក៏បានស្នើឲ្យមានការបង្កើនកិច្ចសហការ ដើម្បីទទួលផលប្រយោជន៍ពីវិស័យ AI ដោយឯកឧត្តមចាត់ទុកថា បញ្ញាសិប្បនិម្មិត គឺជាកម្លាំងស្នូលសម្រាប់កិច្ចសហប្រតិបត្តិការ លើកិច្ចអភិវឌ្ឍន៍វិស័យថ្មីៗ ហើយប្រទេសនីមួយៗ ត្រូវបង្កើនកិច្ចសហការ ជុំវិញការផ្លាស់ប្តូរធនធានមនុស្ស លើផ្នែកបច្ចេកវិទ្យានេះ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យ AI ត្រូវផ្តល់ផលប្រយោជន៍ដល់សុខដុមរមនារបស់មនុស្សជាតិ ដែលទាមទារឲ្យមានការគោរពច្បាប់ និងគោលការណ៍អន្តរជាតិ និង អរិយធម៌មនុស្សជាតិ ហើយសហគមន៍អន្តរជាតិត្រូវប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍវិស័យ AI ប្រកបដោយសន្តិសុខ ដើម្បីបង្កើនការគ្រប់គ្រងលើវិស័យនេះ ដែលកាន់តែរីកចម្រើន ធ្វើយ៉ាងណា ត្រូវបង្កើនទំនុកចិត្ត ស្របតាមគោលការណ៍ស្តង់ដាបច្ចេកវិទ្យា និងមានប្រយោជន៍ស្នូលនៃគុណតម្លៃ សម្រាប់មនុស្សជាតិ ក្នុងនោះ អភិវឌ្ឍន៍ AI ដោយយុត្តិធម៌ សមធម៌ នៅទូទាំងពិភពលោក។
កញ្ញា វង្ស ណាត និស្សិតឆ្នាំទី២ ដែលបានចូលរួមបានប្រាប់ថា បញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដែលទាមទារឲ្យយុវជន ត្រូវសម្របខ្លួន រួមមានទាំង ការទាញប្រយោជន៍ លើការសិក្សារៀនសូត្រ តាមរយៈការប្រើប្រាស់ AI នេះ។ កញ្ញាក៏បានស្នើដល់ប្រទេសចិន ដែល

អត្ថបទដែលជាប់ទាក់ទង