**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

ជីវភាពរស់នៅថ្មីក្នុងផ្លូវឌឿងហែមក្រុងប៉េកាំង

ឆ្នាំ២០២៤គឺជាខួបលើកទី ៥ នៃគោលគំនិតសំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinpingស្តីពី “ទីក្រុងរបស់ប្រជាជនត្រូវសាងសង់ដោយប្រជាជន ហើយទីក្រុងរបស់ប្រជាជនគឺសម្រាប់ប្រជាជន” ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ តំបន់នានាបានអនុវត្តជាក់ស្តែងនូវគំនិតទីក្រុងរបស់ប្រជាជន ប្រជាជនទាំងឡាយបានចូលរួមយ៉ាងសកម្មក្នុងការកសាងទីក្រុង និងគ្រប់គ្រងទីក្រុងដើម្បីរួមគ្នាកសាងទីក្រុងប្រកបដោយភាពសុខដុម និងស្រស់ស្អាត។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានរដ្ឋចិន Xi Jinping បានដើរចូលទៅក្នុងផ្លូវឌឿងហែមនៃទីក្រុងប៉េកាំងពីរដង។ នៅផ្លូវឌឿងហែមYu’er លោក Xi Jinping បានទៅសួរសុខទុក្ខប្រជាពលរដ្ឋ ហើយស្តាប់មតិយោបល់របស់អ្នករាល់គ្នាស្ដីពីការកសាងទីក្រុងចាស់ឡើងវិញ។ នៅផ្លូវឌឿងហែម Caochang Sitiao លោក Xi Jinping បានសង្កត់ធ្ងន់ថា ការកសាងឡើងវិញ និងការកែលម្អទីក្រុងចាស់គួរតែអនុវត្តជាមួយនឹងកិច្ចការពារវត្ថុបុរាណប្រវត្តិសាស្ត្រ និងការអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ មិនត្រឹមតែធ្វើឱ្យបរិស្ថានរស់នៅប្រសើរឡើងប៉ុណ្ណោះទេ ក៏ថែមទាំងការពារបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ ដើម្បីរួមបញ្ចូលប្រវត្តិសាស្រ្ត វប្បធម៌ ជាមួយនិងជីវិតសម័យទំនើប ។
ចាប់តាំងពីឆ្នាំ ២០១៧ មក ទីក្រុងប៉េកាំងបានអនុវត្តសកម្មភាពចំនួន ២ ជុំរយៈពេល ៣ ឆ្នាំ ដើម្បីកែលម្អបរិវេណនៃផ្លូវឌឿងហែម ហើយមុខមាត់បរិស្ថាននៃផ្លូវឌឿងហែមចំនួនជាង ៤ ពាន់ ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។
លោកស្រី Ding Shufeng ជាប្រជាជនរស់នៅតាមផ្លូវឌឿងហែម Caochang Sitiao ក្នុងសង្កាត់ Dongcheng ទីក្រុងប៉េកាំងបាននិយាយថា បន្ទាប់ពីការជួសជុលទីធ្លា លក្ខណៈពិសេសរបស់ផ្លូវឌឿងហែមត្រូវបានរក្សាទុកដោយបន្សល់ទុកនូវអនុស្សាវរីយ៍នៃទីក្រុង និងអនុស្សាវរីយ៍កាលពីកុមារភាព។ លោកស្រី Ding Shufeng អាយុ ៦៧ឆ្នាំបានរស់នៅក្នុងផ្លូវឌឿងហែម Caochang Sitiaoអស់រយៈពេល ១៦ ឆ្នាំ។ លោកស្រីបានរំឭកថា ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីផ្លាស់មកទីនេះ ការរស់នៅមិនសូវជាពេញចិត្តដូចពេលនេះទេ “ដីរដិបរដុប របស់របរគរពេញផ្លូវ ខ្សែភ្លើងឯកជនគ្រប់ទីកន្លែងព័ទ្ធឡើងស្អេកស្កេះដូចសំបុកពីងពាង។
នៅខែកញ្ញាឆ្នាំ ២០១៧ «ផែនការមេទីក្រុងប៉េកាំង (ឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)» ត្រូវបានចេញផ្សាយ ទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើកិច្ចខិតខំប្រឹងប្រែងដូច “ដេរប៉ាក់” ដើម្បីស្ដារឡើងវិញនូវសណ្តាប់ធ្នាប់នៃផ្លូវឌឿងហែម។ ភ្លាមៗនោះ សហគមន៍ Caochangបានចាប់ផ្តើមការងារស្តារឡើងវិញ ដោយគ្របដណ្តប់លើវិស័យដូចជា ការការពារមុខមាត់ផ្លូវឌឿងហែម ការបង្ហូរទឹកភ្លៀងនិងទឹកស្អុយ ការដំឡើងខ្សែពីលើចូលទៅក្នុងដី ការរុះរើសំណង់ខុសច្បាប់ និងការកែលម្អទេសភាពជាដើម។
បន្ទាប់ពីផ្លូវឌឿងហែមមានភាពស្រស់ស្អាត សង្កាត់ Dongcheng បានចាប់ផ្តើមគ្រប់គ្រង “ទីធ្លាដ៏ស្រស់ស្អាតបំផុត” នៅឆ្នាំ ២០២០។ ដោយឈរលើមូលដ្ឋាននៃការមិនប៉ះពាល់ដល់មុខមាត់ប្រពៃណី ផ្តោតលើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅ បរិស្ថាន និងសណ្តាប់ធ្នាប់ជាដើមដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែមានផាសុកភាពខណៈពេលដែលរក្សាបាននូវភាពទាក់ទាញនៃផ្លូវឌឿងហែមចំណាស់នៃក្រុងប៉េកាំអ។
លោកស្រីDing Shufeng បាននិយាយថា “គ្រួសាររបស់ខ្ញុំបានចុះឈ្មោះដំបូងគេ”។ គាត់បានបង្ហាញទៅកាន់អ្នករចនាទទួលខុសត្រូវការងារជួសជុលដែលប្រាថ្នាចង់បានពិដាន អាងចិញ្ចឹមត្រី និងដើមទទឹមនៅក្នុងទីធ្លា ក្នុងនាមជាអ្នកក្រុងប៉េកាំងចាស់។ ដោយនឹកស្មានមិនដល់ អ្នករចនាបានយល់ព្រមតាមសំណូមពររបស់លោកស្រី ហើយបានជួយគាត់សម្រេចបាននូវបំណងរបស់គាត់។
នៅទីធ្លាផ្ទះលេខ ៤៤ នៅផ្នែកខាងត្បូងនៃផ្លូវឌឿងហែម Caochang Sitiao មានអង្គភាពគ្រប់គ្រងដោយខ្លួនឯងនៅមូលដ្ឋានដ៏ល្បីល្បាញមួយ គឺ “សាលប្រជុំទីធ្លាតូច” ។ លោសក្រី Li Caixian អាយុ ៦៣ ឆ្នាំ ជាអ្នករស់នៅសហគមន៍គឺជា “នាយក” នៃអង្គភាពនេះ។
អ្នកដែលរស់នៅក្នុងទីធ្លាតែមួយនឹងមានមតិមិនដូចគ្នា ដូច្នេះតើត្រូវធ្វើយ៉ាងណាឲ្យអ្នករាល់គ្នាសហការគ្នា?ក្នុងឆ្នាំ២០១២ “សាលប្រជុំទីធ្លាតូច” បានបង្កើតឡើងដោយរួមបញ្ចូលបញ្ហាធំៗនិងតូចតាចនៅក្នុងសហគមន៍ និងបញ្ហាផ្សេងៗទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ ពលរដ្ឋបានអង្គុយជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយនិងបញ្ចេញមតិយោបល់។ សព្វថ្ងៃនេះ “សាលប្រជុំទីធ្លាតូច” បានក្លាយជាបង្អួចសម្រាប់អ្នករស់នៅក្នុងទីធ្លា ដើម្បីរួមគ្នាកសាង គ្រប់គ្រង និងចែករំលែកជីវភាពដ៏ល្អបវរ។
នៅក្នុងខែកុម្ភៈឆ្នាំ ២០១៩ លោក Xi Jinpingបានមកដល់ “សាលប្រជុំទីធ្លា
តូច” ដើម្បីត្រួតពិនិត្យការងារ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ពលរដ្ឋ លោកសប្បាយចិត្តយ៉ាងខ្លាំងដោយចង្អុលបង្ហាញថា ជាមួយនឹងការបង្កើត”សាលប្រជុំទីធ្លាតូច” កិច្ចការរបស់ពលរដ្ឋពិភាក្សាដោយពលរដ្ឋ កិច្ចការរបស់ពលរដ្ឋសម្រេច ដោយពលរដ្ឋ ទាំងនេះអំណោយផលដល់ការលើកកម្ពស់អារម្មណ៍នៃភាពជាម្ចាស់របស់អ្នករស់នៅសហគមន៍ និងលើកកម្ពស់កម្រិតចំគោលដៅនិងភាពលម្អិតនៃការគ្រប់គ្រងនិងសេវាកម្មក្នុងសហគមន៍»។
ក្រោមការដឹកនាំរបស់ “សាលប្រជុំទីធ្លាតូច” បញ្ហាធំនិងតូចទាំងអស់នៅក្នុងសហគមន៍ Caochang បានក្លាយជាកង្វល់ទូទៅសម្រាប់មនុស្សគ្រប់គ្នា។ ប្រជាពលរដ្ឋបានសម្តែងការទាមទារ និងសំណូមពររបស់ពួកគេដោយសេរី ហើយបានធរួមគ្នាស្វែងរកដំណោះស្រាយ និងធ្វើសេចក្តីសម្រេចចិត្ត ដែលបានបង្កើតជាបរិយាកាសនៃការដែល”បញ្ហារបស់ពលរដ្ឋលើកឡើងដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋពិភាក្សាដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋសម្រេចចិត្តដោយពលរដ្ឋ បញ្ហារបស់ពលរដ្ឋធ្វើដោយពលរដ្ឋ និងបញ្ហារបស់ពលរដ្ឋវាយតម្លៃដោយពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង