អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ដី និងបំផ្លាញព្រៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តចំនួន៣
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ដី និងបំផ្លាញព្រៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ៕