ឯកឧត្តម តូច ចាន់នី អញ្ជើញចូលរួមជាអធិបតី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ រៀបចំឡេីងវិញបទដ្ឋានអប្បរមា សម្រាប់ការថែទាំជំនួសចំពោះកុមារ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម តូច ចាន់នី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្តីពីការប្រមូលធាតុចូលការរៀបចំឡើងវិញបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារ ដែលមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស.អ.យ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកប្រធាននាយក លោកស្រីអនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ តំណាងនាយកដ្ឋានជំនាញបនិងអង្គការដៃគូសរុបចំនួន៤០នាក់ ស្រី១១នាក់។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះគឺ ដេីម្បីបន្តពិនិត្យខ្លឹមសារសេចព្រាងកែសម្រួលឡើងវិញបទដ្ឋានអប្បបរមា សម្រាប់ការថែទាំជំនួសចំពោះកុមារ ក្រោយពីទទួលបានមតិយោបល់ និងធាតុចូលពីកិច្ចប្រជុំលើកទី១ និងធ្វើការពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព ដើម្បីធានាថា បទដ្ឋានអប្បរមា សម្រាប់ការថែទាំជំនួសនេះ នឹងក្លាយជាឧបករណ៍សម្រាប់វាស់វែងការគ្រប់គ្រង និងផ្តល់សេវាប្រកបដោយគុណភាព និងធានាថាសិទ្ធិកុមារត្រូវបានការពារ និងត្រូវបានផ្តល់ពេញលេញ៕