**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

តៃវ៉ាន់ បង្កើនកម្រិត​ការ​ប្រុង​ប្រយ័ត្ន ខណៈមហាយក្សចិន ដាក់ពង្រាយនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រជិត៩០គ្រឿង នៅជិតកោះតៃវ៉ាន់

តៃប៉ិ៖ តៃវ៉ាន់បានបង្កើនកម្រិតប្រកាសអាសន្នកាលពីថ្ងៃចន្ទទី៩ ខែធ្នូ ដោយអះអាងថា មហាយក្សចិនបានត្រៀមកងទ័ពអាកាស និងបានដាក់ពង្រាយនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្ទ ក្នុងបំណងធ្វើលំហាត់សឹកនៅទូទាំងដែនទឹកក្នុងតំបន់។

មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់បានលើកឡើងថា ចិនបានដាក់ពង្រាយនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្ទជិត៩០គ្រឿងនៅជិតកោះតៃវ៉ាន់ កោះភាគខាងត្បូងប្រទេសជប៉ុន និងសមុទ្ទចិនខាងកើត និងខាងត្បូង ហើយក្នុងនោះប្រហែល២ភាគ៣ជាកងនាវាចរ។ មែនទែនទៅ ចិនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសមយុទ្ធមួយផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានការឈប់សំចតនៅកោះហាវ៉ៃ និងកោះហ្គាំ ជាទឹកដីរបស់សហរដ្ឋអាម៉េរិក។

ក្រសួងសួងការពារជាតិកោះតៃវ៉ាន់ បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋធានីប៉េកាំងបានបង្កើតតំបន់ហាមឃាត់បណ្តោះអាសន្នចំនួន៧ រហូតដល់ថ្ងៃពុធទី១១ ខែធ្នូ នៅខេត្តហ្វូជាន (Fujian) និងខេត្តហ្សេជាំង (Zhejiang)។ យ៉ាងណាមិញ ចិន​មិន​បាន​ប្រកាស​ភ្លាមៗ​អំពី​ការ​សាកល្បង​អាវុធ​ជាក់លាក់ ឬ​សមយុទ្ធយោធា​នោះទេ។ មន្ត្រីតៃវ៉ាន់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អះអាងថា ការដាក់ពង្រាយរបស់ចិនមានទំហំធំជាងសមយុទ្ធធំៗ២លើកកន្លងមក នៅជុំវិញកោះតៃវ៉ាន់ក្នុងឆ្នាំនេះ។ ប្រភពដដែលបានឱ្យដឹងថា៖«ជាលើកដំបូងដែលពួកគេបានកំណត់គោលដៅលើខ្សែច្រវាក់កោះទាំងមូល ដោយសំដៅទៅលើតំបន់ដែលរត់ចេញពីប្រទេសជប៉ុនឆ្លងកាត់កោះតៃវ៉ាន់ ហ្វីលីពីន និងទៅកាន់កោះ Borneo ដោយបិទសមុទ្ទជុំវិញឆ្នេរសមុទ្ទរបស់ប្រទេសចិន»។ ជាការឆ្លើយតប យោធា​កោះតៃវ៉ាន់​បាន​ធ្វើ​ឱ្យ​សកម្ម​នូវសមយុទ្ធ​ត្រៀម​ប្រយុទ្ធនៅ​ទីតាំង​យុទ្ធសាស្ត្រ។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិកអះអាងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពយោធារបស់ចិន នៅជិតកោះតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានសង្កត់ធ្ងន់ថា៖«យើងបន្តអំពាវនាវឱ្យចិនធ្វើសកម្មភាពអត់ធ្មត់ និងជៀសវាងសកម្មភាពដែលអាចបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្ទតៃវ៉ាន់ និងក្នុងតំបន់ផ្សេងទៀត។ ការធ្វើដំណើរទស្សនកិច្ចជាទម្លាប់របស់ប្រធានាធិបតីតៃវ៉ាន់មិនគួរប្រើជាលេសសម្រាប់​ដាក់សម្ពាធ​យោធា​នោះទេ»។ ជាមួយគ្នានោះ ក្រសួងការពារជាតិកោះតៃវ៉ាន់បានលើកឡើងថា៖«រាល់សកម្មភាពបង្កហេតុ និងឯកតោភាគីដោយមិនសមហេតុផលអាចបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយ៉ាងធ្ងន់ធ្ងរ ហើយនឹងមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិឡើយ»៕

អត្ថបទដែលជាប់ទាក់ទង