**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ឯកឧត្តម សោម ស៊ុន ដឹកនាំបើកវេទិកាសាធារណៈដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់

ភ្នំពេញ៖ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសហការីនៃក្រុមការងារចុះមូលដ្ឋានឃុំ រួមជាមួយមន្ទីរ ស្ថាប័នថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ បានបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ បញ្ហាប្រឈមនានា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៤/សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការដឹកនាំណែនាំរបស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងការជំរុញការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ ព្រមទាំងបញ្ហាប្រឈមនានា និងសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនេះ តំណាងឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមភូមិនីមូយៗ បានឡើងថ្លែងនូវក្តីកង្វល់ បញ្ហាប្រឈម និងលើកឡើងនូវសំណូមពរ មួយចំនួនមានដូចជា៖ ទី១ ស្នើសុំជួសជុលផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែង ២១,២៥០ម៉ែត្រ ដែលតភ្ជាប់ពីឃុំដងកាំបិត ទៅទីរួមស្រុកសណ្ដាន់ ដែលមានការខូចយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរពិសេសនៅក្នុងរដូវវស្សា។ ទី២ ការគ្រប់គ្រងបរិស្ថាន និងការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ តាមក្រុមគ្រួសារ ឲ្យបានឆាប់រហ័ស និងបញ្ហាការគ្រប់គ្រងដីធី្លក្នុងតំបន់ព្រៃសហគមន៍។ និងទី៣ សំណូមពរពង្រឹងនូវការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ដេីម្បីសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនយើង ។

មន្ត្រីជំនាញពាក់ព័ន្ធនីមួយៗ បានឡើងធ្វើការបកស្រាយ និងពន្យល់បងប្អូនប្រជាពលរដ្ឋ ក្នុងអង្គពិធីទាំងមូល យ៉ាងក្បោះក្បាយ ច្បាស់លាស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមច្បាប់ បានធ្វើឲ្យប្រជាពលរដ្ឋ បានយល់ជ្រួត ជ្រាប ។ ចំពោះចំណុចដែលនៅសេសសល់ ក្រុមការងារ និងរៀបចំរបាយការណ៍រាយការណ៍ស្នើសុំទៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីដោះស្រាយជូនបងប្អូន ។

ឯកឧត្តម សោម ស៊ុន ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានធ្វើការបូកសរុប និងបានថ្លែងអំណរគុណដល់មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័ន និងអាជ្ញាដែនដី ដែលបានធ្វើការបកស្រាយពន្យល់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផ្តល់ជាសំនួរយោបល់ និងសំណូមពរដល់អង្គពិធី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ កក់ក្ដៅ និងការទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង