**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក កើត ឆែ បានឱ្យដឹងថា នៅក្នុងឆ្នាំ១៩៩៣ ដោយប្រទេសកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមស៊ីវិលនៅឡើយ គួបផ្សំនឹងក្រុមខ្មែរក្រហមបានកាន់កាប់ តំបន់មួយចំនួនផងនោះ ទើបធ្វើឱ្យការបោះឆ្នោតពុំអាចដំណើរការបានពេញលេញលើផ្ទៃប្រទេស។ ប៉ុន្តែបន្ទាប់ពីការដាក់ចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជា អតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល និងសម្រេចបាននូវឯកភាពជាតិ ទឹកដី ក្រោមម្លប់ «សន្តិភាព» ហើយប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ចាប់ពីពេលនោះរហូតមកទល់បច្ចុប្បន្ន។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា វគ្គតម្រង់ទិសនេះគឺ ដើម្បីឱ្យប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង១៤ ទទួលបានចំណេះដឹងលើទិដ្ឋភាពច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន។

លោកអភិបាលរង បានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចូលជាធរមានកាលពីឆ្នាំ២០០៨, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បានចំនួន ០៤ លើករួចមកហើយ ដែលលើកក្រោយបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកអភិបាលរង បានបន្តទៀតថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌនេះ ត្រូវបាន រៀបចំឡើងជាធម្មតា នៅរៀងរាល់ដើមអាណត្តិ ដើម្បីអង្គដែលកើតចេញពីការបោះឆ្នោតទាំងសកល និងអសកលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ វគ្គតម្រង់ទិសនេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបអំពីទ្រឹស្តី និង លិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការដ្ឋានកំណែ ទម្រង់សំខាន់ៗដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន៖ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទទួលបានចំណេះដឹងលើការកសាងផែនការអភិវឌ្ឍរយៈពេល ០៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល, សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើទិដ្ឋភាព «មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ» ជាពិសេស «ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង