**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»

ហ្វីលីពីន នឹងបន្តបេសកកម្មដឹកស្បៀងនៅសមុទ្រចិនខាងត្បូងឡើងវិញ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បញ្ជាក់ច្បាស់ៗនៅថ្ងៃអង្គារទី១០ ខែធ្នូថា ហ្វីលីពីននឹងបន្តបេសកកម្មដឹកស្បៀងនៅសមុទ្ទចិនខាងត្បូងឡើងវិញ ដោយមិនចាំបាច់ដាក់ពង្រាយកងទ័ពជើងទឹក ទោះបីជាមានឧប្បត្តិហេតុថ្មីៗជាមួយនាវាចិនក៏ដោយ។

លោក ម៉ាកូស បានប្រាប់អ្នកសារព័ត៌មានថា៖«យើងនឹងមិនជាផ្នែកមួយនៃការកើនឡើងភាពតានតឹងនៅក្នុងសមុទ្ទហ្វីលីពីន។ ហ្វីលីពីនបន្តគាំទ្រអ្នកនេសាទ»។ លោក ម៉ាកូស បានបញ្ជាក់ថា ប្រទេសហ្វីលីពីននឹងមិនដាក់ពង្រាយនាវាចម្បាំងកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់ដើម្បីការពារការបង្កហេតុ និងការកើនឡើងនៃភាពតានតឹងហ្វីលីពីន​ហៅ​ផ្នែក​នៃ​សមុទ្ទចិន​ខាង​ត្បូងដែល​ខ្លួនទាមទារ​ថា ​ជា​សមុទ្ទហ្វីលីពីន​ខាង​លិច។ គួររំឭកថា កាលពីថ្ងៃទី៤ ខែធ្នូ នាវាឆ្មាំសមុទ្ទរបស់ចិនបានប្រើកាណុងបាញ់ទឹក ហើយបានបើកគៀរទូកការិយាល័យជលផលរបស់រដ្ឋធានីម៉ានីល ដែលដឹកជញ្ជូនស្បៀងទៅឱ្យអ្នកនេសាទហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។

លើសពីនេះ នាវាឆ្មាំឆ្នេរសមុទ្ទហ្វីលីពីនក៏ប្រឈមនឹងការរារាំងការតាមដាន និងសកម្មភាព ដ៏គ្រោះថ្នាក់ពីនាវាកងទ័ពជើងទឹកចិនផងដែរ។ ហ្វីលីពីន​បាន​ដាក់​ការ​តវ៉ា​ការទូត​ប្រឆាំង​នឹង​ចិន​ ដែល​ទាមទារទឹកដី​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្ទចិន​ខាង​ត្បូង។ ឆ្មាំឆ្នេរសមុទ្ទរបស់ប្រទេសចិន បានឆ្លើយតបកាលពីសប្តាហ៍មុនថា ទូកហ្វីលីពីនបានចូលទៅជិតដែនទឹករបស់រដ្ឋធានីប៉េកាំងនៅតំបន់ Scarborough Shoal៕

អត្ថបទដែលជាប់ទាក់ទង