**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ

អ៊ីស្រាអែល​ នឹង​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ លើ​ឃ្លាំង​ផ្ទុក​សព្វាវុធ​ទំនើបៗ​របស់​ស៊ីរី

ហ្ស៊េរ៊ុយសាឡិម៖ អ៊ីស្រាអែល​នឹង​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ឃ្លាំង​ផ្ទុក​សព្វាវុធ​ទំនើបៗ​របស់​ស៊ីរី និងរក្សា​វត្តមាន​យោធានៅតាមព្រំដែន ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានបន្ទាប់ពីការផ្តួលរលំប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ។ នេះបើតាមការអះអាងដោយ​មន្ត្រី​អ៊ីស្រាអែលកាលពីថ្ងៃចន្ទទី៩ធ្នូ​។​

អ៊ីស្រាអែលកំពុងឃ្លាំមើលភាពចលាចលនៅក្នុងប្រទេសស៊ីរីឥតដាក់ភ្នែក ខណៈរដ្ឋធានីហ្ស៊េរ៊ុយហ្សាឡិមកំពុងថ្លឹងថ្លែងពីផលវិបាកនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនឆ្នាំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រាប់អ្នកយកព័ត៌ថា៖«យើងកំពុងចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីព្យាយាមធានាសន្តិសុខរបស់យើង ដែលបង្កឡើងដោយស្ថានភាពដ៏ក្ដៅគគុកនៅក្នុងប្រទេសស៊ីរី»។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ (Israel Katz) បានលើកឡើងថា៖«យោធានឹងកម្ទេចអាវុធយុទ្ធសាស្ត្រធុនធ្ងន់នៅទូទាំងប្រទេសស៊ីរី រួមទាំងមីស៊ីលបាញ់ពីដីទៅអាកាស ប្រព័ន្ធការពារដែនអាកាស មីស៊ីលតម្រង់ទិស រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និងមីស៊ីលវាយប្រហារតាមឆ្នេរសមុទ្ទ»។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះនឹងបន្តកើតមាននៅប៉ុន្មានថ្ងៃខាងមុខ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ហ្គីឌៀន សារ (Gideon Saar) បានឱ្យដឹងថា អ៊ីស្រាអែលមិនមានបំណងក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងស៊ីរីទេ ហើយមានការព្រួយបារម្ភតែលើការការពារពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ លោកបានប្រាប់អ្នកយកព័ត៌មានថា៖«មូលហេតុដែលយើងវាយប្រហារប្រព័ន្ធអាវុធយុទ្ធសាស្ត្រ ដូចជាអាវុធគីមីដែលនៅសេសសល់ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រ៉ុក្កែត គឺដើម្បីកុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកជ្រុលនិយម»។

កងកម្លាំងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង១០០លើកទៅលើទីតាំងយោធានៅក្នុងទីក្រុងចំនួន៤របស់ប្រទេសស៊ីរី រួមទាំងទីក្រុង Latakia ផងដែរ។ នេះបើយោងតាមក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់ប្រទេសស៊ីរី និងសារព័ត៌មាន Associated Press។ កន្លែងផលិតអាវុធគីមី គឺស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឡើងរាប់រយដងក្នុងរយៈពេលពីរថ្ងៃកន្លងមក រួមទាំងនៅលើទីតាំងមួយក្នុងរដ្ឋធានីដាម៉ាស ដែលត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍរ៉ុក្កែតដោយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់។ គួរបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងសង្គ្រាមជាមួយសត្រូវជាច្រើន អ៊ីស្រាអែលឥឡូវនេះមានការព្រួយបារម្ភថា ភាពចលាចលនៅក្នុងប្រទេសស៊ីរីអាចហៀរចូលទៅក្នុងទឹកដីរបស់ខ្លួន។ អ៊ីស្រាអែលក៏បានចាត់ទុកការបញ្ចប់នៃរបបលោក អាសាដ ថាជាឱកាសមួយដើម្បីបង្អាក់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការរត់ពន្ធអាវុធឆ្លងកាត់ប្រទេសស៊ីរីទៅកាន់ក្រុមសកម្មប្រយុទ្ធហេស្សបូឡាហ៍ផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានរឹបអូសទឹកដីនៅក្នុងតំបន់ដែលគ្រប់គ្រងដោយស៊ីរី Golan Heights។ លោក នេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យកងកម្លាំងអ៊ីស្រាអែលគ្រប់គ្រងតំបន់ទ្រនាប់ Golan Heights ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ១៩៧៤ ជាមួយប្រទេសស៊ីរី ៕

អត្ថបទដែលជាប់ទាក់ទង