**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រយៈពេលពេញមួយខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង ៦សែនសេវា រកចំណូលបាន ៣លានដុល្លារ

ភ្នំពេញ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។

ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង ១២ពាន់លានរៀល ស្មើនឹង ៣លានដុល្លារ ក្នុងនោះវិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ចំនួនជាង ១០ពាន់លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង ១ពាន់លានរៀល ខណៈវិស័យទទួលចំណូលតិចជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន ៨សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង ៣សែនសេវា ដោយក្នុងចំណោមវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ គឺមានជិត ២សែនសេវា បន្ទាប់មកការងារនីត្យានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានត្រឹមតែ១៩សេវា។

សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិតជាដុល្លារប្រមាណ១សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដីចំនួន ១៦០លានរៀល បន្ទាប់មកវិស័យសំណង់ទទួលបាន ១៥២លានរៀល ចំណែកវិស័យរ៉ែនិងថាមពលទទួលបានចំណូលតិចជាងគេគឺត្រឹមតែ ៥លានរៀល គ្រាដែលវិស័យបពាណិជ្ជកម្ម វិស័យធម្មការនិងសាសនា វិស័យបរិស្ថាន និងការងារអត្រានុកូលដ្ឋានមិនទទួលបានចំណូល។

យន្តការច្រកចេញចូលតែមួយត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសារទរថាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។ រាជរដ្ឋាបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងគុណភាពសេវាសាធារណៈ ស្របតាមទស្សនៈ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ខណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ក៏បន្តកិច្ចខិតខំប្រឹងប្រែងដាក់ចេញនូវគោលការណ៍នានាធ្វើយ៉ាងឱ្យស្របទៅនឹងគោលនយោបាយ និងភាពចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទស្សនៈ« អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

អត្ថបទដែលជាប់ទាក់ទង