**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលតែងតែផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំ នៅកម្ពុជា ជាង ២៥ឆ្នាំមកនេះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាអន្តរជាតិស្តីពី «ការផ្សព្វផ្សាយកម្មវិធីព័ត៌មានអាហារូបករណ៍របស់សហគមន៍អឺរ៉ុប Erasmus+» (European Scholarships information Session for the benefits of the Cambodian Universities) នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក Bryan Fornari ប្រធាននៃកិច្ចសហប្រតិបត្តិការ EU Delegation តំណាងប្រទេសសមាជិកEU មកពី ប្រទេសបារាំង ហ្វាំឡង់ និងអាល្លឺម៉ង់ មន្ត្រីអប់រំមកពីអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត សរុបចំនួនប្រមាណ ៤៥០នាក់។

បន្ទាប់ពីស្តាប់មតិស្វាគមន៍របស់ ឯកឧត្តម អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអង្គររួចមក ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថាថ្ងៃនេះ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូដែលមានបំណងចង់បន្តការសិក្សា នឹងទទួលបានព័ត៌មានពេញលេញផ្លូវការដោយផ្ទាល់ ពីតំណាងរដ្ឋសមាជិកEU មកពី ប្រទេសបារាំង ហ្វាំឡង់ និងអាល្លឺម៉ង់ និងអតីតនិស្សិតអាហារូបករណ៍ Erasmus+ ជាច្រើននៅទីនេះ ដើម្បីស្វែងយល់ពីឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសក្នុងសភាពអឺរ៉ុប ព្រមទាំងបានចែករំលែកអំពីអត្ថប្រយោជន៍ជាច្រើននៃអាហារូបករណ៍ Erasmus+ ដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព កម្មវិធីសិក្សាឯកទេស(Specialized Programs) ការគាំទ្រលើផ្នែកសេដ្ឋកិច្ច ប្រាក់អាហារូបរករណ៍ (Value for Money) បទពិសោធន៍វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប។

មានប្រសាស៍នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី បានចែករំលែកអំពីបទពិសោធន៍នៃការបន្តការសិក្សានៅបរទេស ជាពិសេសនៅសហភាពអឺរ៉ុប ដែលនិស្សិតនឹងទទួលបាននូវការអប់រំប្រកបដោយគុណភាពព្រមជាមួយចំណេះដឹង ជំនាញ និងបទពិសោធន៍ជីវិតដ៏សម្បូរបែបជាមួយវប្បធម៌ជម្រុះនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដោយសមាហរណកម្មសេដ្ឋកិច្ចនៅអឺរ៉ុបជាសមាហរណកម្មដែលធំជាងគេ និងស៊ីជម្រៅជាងគេ ហើយប្រព័ន្ធអប់រំនៅអឺរ៉ុបមានលំហឧត្តមសិក្សា (High education Space) ដែលជាស្តង់ដានៃការអប់រំដូចៗគ្នា ធ្វើឱ្យនិស្សិតអាចទៅរៀននៅប្រទេសផ្សេងៗគ្នាក្នុងសហភាពអឺរ៉ុបបានដោយងាយស្រួល។ អាហារូបករណ៍ Erasmu+ ត្រូវបានលើកទឹកចិត្តសម្រាប់ទាំងអស់គ្នា មិនថាជាសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ឬមន្ត្រីរាជការឡើយ ដើម្បីអាចទៅបន្តការសិក្សាពង្រឹងពង្រីកចំណេះដឹង ជំនាញ ដកបទពិសោធន៍ការងារ និងវិញត្រឡប់មកអភិវឌ្ឍប្រទេសជាតិវិញ ហើយតាមរយៈកម្មវិធី Credit transfer និស្សិតយើងអាចទៅបន្តការសិក្សាមួយឆ្នាំរួចបកមកសិក្សាបន្តនៅក្នុងស្រុកក៏បាន ។ ចាប់តាំងពីឆ្នាំ២០១៣ កម្ពុជាមាននិស្សិតប្រមាណជាង ៨០០នាក់បានទៅសិក្សានៅអឺរ៉ុប និងប្រមាណ ៤០នាក់ទទួលបានអាហារូបករណ៍ពេញលេញរៀនចប់បរិញ្ញាប័ត្រ និងមានកម្មវិធីពង្រឹងសមត្ថភាពមន្ត្រីរាជការជាច្រើនទៀត។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ព្រមទាំងប្រទេសសមាជិកទាំងអស់ដែលបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា និងផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាក្នុងអំឡុងជាង ២៥ឆ្នាំមកនេះ និងសូមលើកទឹកចិត្តយុវជនកម្ពុជាយើងឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសពង្រឹងសមត្ថភាពផ្នែកភាសាឱ្យខ្លាំង ត្រូវដាក់គោលដៅជីវិតឱ្យច្បាស់លាស់ដើម្បីឈោងចាប់អាហារូបករណ៍ក្នុងក្តីស្រមៃរបស់ខ្លួន ហើយត្រូវយកចំណេះវិជ្ជាមកប្រើប្រាស់ឱ្យមានប្រយោជន៍ ក្លាយជាធនធានដ៏មានតម្លៃចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងសូមជូនពរយុវជនកម្ពុជាយើងកាន់តែច្រើនឱ្យទទួលបានអាហារូបករណ៍ក្នុងក្តីស្រមៃដើម្បីចាប់យកអាជីពដែលខ្លួនស្រលាញ់នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង