គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ ជ្រើសរើសបេក្ខភាព ក្នុងជម្រើស ១០អង្គភាពចុងក្រោយ សម្រាប់ការវាយតម្លៃបន្ត
ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់ការវាយតម្លៃ តាមរយៈការធ្វើបទបង្ហាញរបស់ពីបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ទាំងអស់រួចមក គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានស្វែងរកឃើញបេក្ខភាពជ័យលាភី ដែលមានពិន្ទុច្រើនជាងគេ ចំនួន ១៥អង្គភាព តាមកម្រិតនីមួយៗ។ បន្ទាប់មក គណៈកម្មការវាយតម្លៃថ្នាក់ជាតិ នឹងជ្រើសរើស១០ បេក្ខភាពជ័យលាភីដើម្បីបន្តនីតិវិធី។
នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានដឹកនាំកិច្ចប្រជុំ ដើម្បីសម្រេចនូវបេក្ខភាព ចំនួន១០ ចុងក្រោយ។
បន្ទាប់ពីការសម្រេចបេក្ខភាពនេះទៅ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងអញ្ជើញចុះទៅតាមអង្គភាពចំនួន១០ ដោយផ្ទាល់ ដើម្បីបន្តការវាយតម្លៃមុនពេលដែលអង្គភាពទាំង១០ ធ្វើបទបង្ហាញសាជាថ្មី នៅរាជធានីភ្នំពេញ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.វ.ជ. និងគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ។
សូមជម្រាបថាអង្គភាពជាបេក្ខភាពដែលបានចូលរួមប្រកួតប្រជែងសរុបរួមមាន៖ សាលាមត្តេយ្យសិក្សាចំនួន៤៥, វិទ្យាល័យចំនួន៤៩, មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ចំនួន៣១, មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ ចំនួន២៩ និងមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ ចំនួន២២ ដែលចា ៕