មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចប្រធានបទសម្រាប់កិច្ចពិភាក្សាពេញអង្គសន្និបាតអប់រំឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារបច្ចេកទេសសន្និបាតអប់រំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចប្រធានបទសម្រាប់កិច្ចពិភាក្សាពេញអង្គសន្និបាតអប់រំឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាលើ៖
១. ការកំណត់ប្រធានបទ
២.ការកំណត់អ្នកធ្វើបទបង្ហាញតាមប្រធានបទនីមួយៗ
៣.ការកំណត់អ្នកសម្របសម្រួលតាមវេទិកានីមួយៗ
៤.ការកំណត់ពេលវេលាក្នុងការធ្វើបទបង្ហាញ
៥.ការងារផ្សេងៗ
ក្រសួងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕