**នាយករដ្ឋមន្ត្រី៖ កន្លងមកមានជនល្មើសជាច្រើន ​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតជាបទល្មើស យ៉ាងអនាធិបតេយ្យ**ក្រុមហ៊ុនធំៗទាំង៩ រៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**សម្តេចធិបតី៖ ការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្ស មានសារៈសំខាន់សម្រាប់ដាស់តឿនដល់ប្រជាជន ពិសេសយុវជន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ**សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩**ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល****សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» លើកទី១៨**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

កូរ៉េ​ខាង​ជើង​ ចំអក​ឲ្យ​ប្រធានាធិបតីកូរ៉េខាងត្បូង ថាជាមេដឹកនាំ​ផ្តាច់ការ ជុំវិញការប្រើច្បាប់អាជ្ញាសឹក

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅពុធទី១១ ខែធ្នូនេះ បានរាយការណ៍ជាលើកដំបូងអំពីភាពច្របូកច្របល់ និងភាពចលាចលនយោបាយដែលកំពុងបន្តដ៏ក្ដៅគគុករបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតីលោក យូន ស៊ុកយ៉ុល។ ទន្ទឹមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដៀលមេដឹកនាំកូរ៉េខាងត្បូងកប់ៗមាត់។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ សារព័ត៌មានកូរ៉េខាងជើង KCNA ទើបតែរាយការណ៍អំពីបញ្ហានេះ ដោយបានបោះពុម្ពផ្សាយអត្ថបទមួយស្តីពី«ភាពចលាចលសង្គម» ដែលកំពុងកើនឡើងនៅភាគខាងត្បូង ដោយសារតែវិបត្តិច្បាប់អាជ្ញាសឹក។ KCNA បានចុះផ្សាយថា៖«អាយ៉ង យូន ស៊ុកយ៉ុល ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញកាំរស្មីនៃរបបផ្តាច់ការហ្វាស៊ីសទៅលើប្រជាជន»។

KCNA បានបន្ថែមថា៖«ទង្វើដ៏ឆ្កួតលីលារបស់លោក យូន បានរំឭកដល់រដ្ឋប្រហារក្នុងរបបផ្តាច់ការយោធាជាច្រើនទសវត្សរ៍មុន ដោយបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណបក្សប្រឆាំង និងបានធ្វើឱ្យសាធារណជនខឹងសម្បារ ចំពោះការចោទប្រកាន់ទាំងនោះថែមទៀតផង»។ គួររំឭកថា ការប្រកាសប្រើច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពខ្វះចន្លោះនៃអំណាចគ្រប់គ្រងប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី ខណៈប្រទេសនេះបានធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិរដ្ឋធម្មនុញ្ញ និងបាននាំឱ្យមានភាពស្រពិចស្រពិលផ្នែកការទូត និងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង