**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការរៀបការជាមួយជនបរទេសវាមិនខុសច្បាប់នោះទេ ប៉ុន្តែបើមានការពពោះលក់ដូរនោះបានខុសច្បាប់**នាយករដ្ឋមន្ត្រី៖ កន្លងមកមានជនល្មើសជាច្រើន ​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតជាបទល្មើស យ៉ាងអនាធិបតេយ្យ**ក្រុមហ៊ុនធំៗទាំង៩ រៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**សម្តេចធិបតី៖ ការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្ស មានសារៈសំខាន់សម្រាប់ដាស់តឿនដល់ប្រជាជន ពិសេសយុវជន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ**សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩**ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល****សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» លើកទី១៨**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ

លោក ត្រាំ និយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក

ផ្លូរីដា៖ លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែក្រោយ ខណៈបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជា ស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែន​ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយ​បញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ បានលើកឡើងបែបនោះ ក្រោយត្រូវបានសាកសួរ អំពីអាទិភាពចម្បងបំផុតរបស់លោក លើឆាកអន្តរជាតិ នៅពេលឡើងកាន់អំណាច។ រុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។

លោក ត្រាំ ក៏បាននិយាយអំពីស្ថានការណ៍ នៅមជ្ឈិមបូព៌ាផងដែរ និងថាប្រាកដណាស់ វាជាអាទិភាពធំមួយ ប៉ុន្តែបើតាមរូបលោក វាគឺជាស្ថានការណ៍ ដែលមិនសូវលំបាក ដូចស្ថានការណ៍អ៊ុយក្រែន-រុស្ស៉ី នោះទេ។ ទោះបែបនេះក្តី លោក ត្រាំ បានសង្កត់ធ្ងន់ថា មជ្ឈិមបូព៌ានិងអ៊ុយក្រែន គឺជាស្ថានការណ៍សំខាន់ទាំងពីរ ដែលត្រូវដោះស្រាយ ហើយដោះស្រាយឱ្យបានឆាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីសម្ពោធបើក ព្រះវិហារគ្រឹស្តបុរាណ Notre Dame ឡើងវិញ ក្រោយគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ កាលពីឆ្នាំ២០១៩។ នៅទីនោះ លោក បានជួបប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈវាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ចាប់តាំងពីលោកបានជាប់ឆ្នោតជាថ្មី ជាប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា។ លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង