**លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩**ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល****សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» លើកទី១៨**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ ស ថេត៖ ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត**ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ**វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក**ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ**ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល

ជនជាតិឥណ្ឌា៧នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ភ្នំពេញ៖ ជនជាតិឥណ្ឌា៧នាក់ ត្រូវអាជ្ញាធរសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ យ៉ាងណា ការចាប់ខ្លួនធ្វើត្រឹមតែមួយថ្ងៃ ក្រោយមានបទបញ្ជាពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។

បើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ជនជាតិឥណ្ឌាទាំង៧នាក់នោះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅភូមិសាស្ត្រក្រុងតាខ្មៅ រួមមាន ៖ ទី១.ឈ្មោះ ម៉ាណូច MANOJ អាយុ៤៨ឆ្នាំ, ទី២.ឈ្មោះយ៉ាដាវ ឌីប៉ាក YADAV DEEPAK អាយុ២៨ឆ្នាំ, ទី៣.ឈ្មោះ ចក្រាបូទី ស៊ូម៉ាន់តា CHAKRABORTY SUMANTA ជាព្រះសង្ឃ, ទី៤.ឈ្មោះ យ៉ាដាវ ស៊ូនីល YADAV SUNIL, អាយុ៣០ឆ្នាំ ជាមេក្លោងមកពីភ្នំពេញ, ទី៥.ឈ្មោះ ឡាខាន់ដា LAKHANDAR អាយុ៣២ឆ្នាំ, ទី៦.ឈ្មោះ នីសាដ ហ្គូលូ NISHAD GOLU អាយុ២៦ឆ្នាំ។ និងទី៧.ឈ្មោះ សាហានី ប្រីជេស Sahani Brijesh អាយុ៣០ឆ្នាំ បានផ្ដល់ប្រាក់កម្ចីចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗឱ្យខ្ចីចាប់ពី២០ម៉ឺនទៅ១លានរៀល ហើយត្រូវបង់ប្រចាំថ្ងៃមួយថ្ងៃ២ម៉ឺនរៀល ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃដែលបានចរចានៃការខ្ចី។

យ៉ាងណាមិញ ការឃាត់ខ្លួនជនជាតិឥណ្ឌានៅពេលនេះ ធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃ បន្ទាប់ពីលោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល ចេញសារសំឡេងតាមប្រព័ន្ធតេឡេក្រាម បញ្ជាឱ្យគណអភិបាលក្រុង-ស្រុក ត្រួតពិនិត្យសកម្មភាពផ្តល់កម្ចីក្រៅផ្លូវការរបស់ជនជាតិឥណ្ឌា បន្ទាប់រីករាលដាលកាន់តែច្រើននៅតាមខេត្តដាច់ស្រយាល និងនៅជាយរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏ធ្លាប់លើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៤ធ្នូ ឆ្នាំ២០២៤ ដោយបញ្ជាក់ថា កន្លងមកការផ្ដល់កម្ចីក្រៅផ្លូវការនេះ ភាគច្រើនផ្តល់ដោយចិន ប៉ុន្តែចុងក្រោយមានលេចឡើងនូវជនជាតិឥណ្ឌា ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាលុយរាប់ មានការប្រាក់ប្រមាណ២០ភាគរយ ពោលគឺបើសិនជាពួកគេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ៥ដុល្លារ និងមានរយៈពេល២៤ថ្ងៃ។

លោកបន្តថា សកម្មភាពផ្តល់ប្រាក់កម្ចីក្រៅផ្លូវការនេះ កំពុងរីករាលដាលច្រើន ដោយសារការផ្ដល់ឥណទានបែបនេះ មានភាពងាយស្រួល និងមានការប្រាក់ខ្ពស់ ស្របពេលពលរដ្ឋភាគច្រើន ចូលចិត្តយកកម្ចីបែបនេះដោយមិនបានគិតពិចារណាឱ្យបានល្អិត និងគិតថារឿងងាយស្រួលក្នុងពេលពួកគេមានតម្រូវការហិរញ្ញវត្ថុ។

ដោយឡែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការផ្ដល់កម្ចីក្រៅផ្លូវការរបស់ជនជាតិឥណ្ឌា មាន២ទម្រង់ ដោយដំបូងឡើយ គឺក្នុងរូបភាពលក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឱ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ និងក្រោយមកពង្រីអាជីវកម្មតាមរយៈការផ្ដល់ប្រាក់កម្ចី ដោយទូទាត់សងវិញប្រចាំថ្ងៃដូចការលក់សម្លៀកបំពាក់ដែរ៕

អត្ថបទដែលជាប់ទាក់ទង