**បទវិភាគ៖ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងតួនាទីភារកិច្ចកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ជាំក្របី ដែនជម្រកសត្វព្រែបឹងពែរ ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កឹម ស៊ីថន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២**ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក នៅខែក្រោយនេះ**មន្ទីរបញ្ចកោណ៖ រុស្ស៉ីអាចនឹងវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីលបាលិស្ទីគល្បឿនលឿន ជាងសំឡេងស៊េរីថ្មី**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឲ្យកម្ពុជាសម្រេចគោលដៅរបស់ខ្លួន**ប្រលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ**ឧត្តមសេនីយ៍ទោ មៀច សាមុត បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១**ប័ណ្ណព្រំដែន ប្រមាណជាង១ម៉ឺន ត្រូវបាន រដ្ឋបាលខេត្តជាប់ព្រំដែន ថៃ និងឡាវ បន្តផ្តល់ជូនពលរដ្ឋប្រើប្រាស់**ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណៈសង្រ្គោះ ផ្តល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនកម្ពុជា**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជឿជាក់ថា កម្ពុជា-អូស្ត្រាលី បន្តពង្រឹងពង្រីកកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងគោលដៅបន្តអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរឡើង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤**ប្រមុខរាជរដ្ឋាភិបាល៖ ការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា**សម្តេចធិបតី៖ ការទប់ស្កាត់ការជួញដូរមនុស្ស មិនមែនគ្រាន់តែធ្វើ ដើម្បីបុគ្គល ឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែក៏ជួយសង្គ្រោះជាតិរបស់យើង**សម្តេចធិបតី ស្នើថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្ត ចាត់តាំងឱ្យមានការរៀបចំផ្សព្វផ្សាយ នូវសារទាំងឡាយនៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស**សម្តេចធិបតី ណែនាំឱ្យរួមគ្នាចែករំលែកតែព័ត៌មានពិតមានប្រភពច្បាស់លាស់ ហើយចៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ**សម្តេចធិបតី៖ កម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នា​ដើម្បីជាឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន**សម្តេចធិបតី៖ ឧក្រិដ្ឋជនដែលប្រព្រឹត្តខុសច្បាប់ ភាគច្រើនយករូបភាពស្របច្បាប់មកប្រើ

ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

ភ្នំពេញ៖ ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី ។នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបានបន្តទៀតថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង។

ជាមួយគ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបបានថ្លែងដែរថា ការបង្ហាញភាពជោគជ័យនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល១៥ឆ្នាំ របស់យើងក្នុងភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជាតិ និងអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការមិនឱ្យមានការកើនកំដៅផែនដីលើសពី២.០អង្សារសេ ឱ្យមកនីត្រឹមតែ១.៥អង្សារសេ។

ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀបវារៈអាកាសធាតុពីការទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយមានសសរត្តម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង