**ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់**អូស្រ្តាលី នឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech**១១ខែ ឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជាង ៥៧៣លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន**ក្រសួងបរិស្ថាន៖ ABC News យករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅកម្ពុជា**អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងពិភពលោក សម្រាប់រយៈពេល៥ខែជាប់ៗគ្នា**ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥**អគ្គនាយករង ប.ស.ស. អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវីធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធី នៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាតស៊ូរហូតដល់ទីបញ្ចប់**លោក ពូទីន៖ រុស្ស៊ីគួរតែក្លាយជាមេដឹកនាំពិភពលោកនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**អ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយកាំជ្រួច ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក**ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់គ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ព អតីតយោធិនចូលសោធននិវត្តន៍ និងពលរដ្ឋ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨**បទវិភាគ៖ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងតួនាទីភារកិច្ចកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ជាំក្របី ដែនជម្រកសត្វព្រែបឹងពែរ ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កឹម ស៊ីថន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២

នាយករដ្ឋមន្ត្រី៖ កន្លងមកមានជនល្មើសជាច្រើន ​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតជាបទល្មើស យ៉ាងអនាធិបតេយ្យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ជនល្មើសជាច្រើន​ដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យ ។

ក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លងមក យើងបានឃើញហើយ ថាមានជនល្មើសជាច្រើន​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា ដោយទាញយកឱកាស នៃការអនុវត្តឱកាសសេដ្ឋកិច្ច ក្នុងដំណាក់កាលនៃការស្តារឡើងវិញ ក្រោយវិបត្តិកូរីដ១៩ បានបំផ្លាញសេចក្តីសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា និងប្រជាជននៃបណ្តាប្រទេសនានា ដែលមកស្នាក់នៅនិងរកការងារនៅកម្ពុជា» ។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ ។ សម្ដេចធិបតីក៏បានសង្កត់
ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាខ្ពស់ប្រឆាំងដាច់ខាត ​រាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជា តាមគ្រប់រូបភាព ៕

អត្ថបទដែលជាប់ទាក់ទង