ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណៈសង្រ្គោះ ផ្តល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ បាននាំយកនូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ក្នុងនោះដែរ លោកជំទាវមិថុនា ភូថង មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជនក៏បានឧបត្ថម្ភនូវ ថវិការចំនួន១ ៣៥០ ០០០ រៀល និង លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានចូលរួមជួយឧបត្ថម្ភ នៅគ្រឿងឧបភោគបរិភោគរួមមានអង្ករ. ទឹកស៊ីអីវ . ទឹកត្រី. មី ទៅប្រគល់ជូនគ្រួសារសពរបស់លោក ឆោម ឆឺត (និវត្តជន)ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង និង ជាប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជាខេត្ត និងបានចូលរួមសម្ដែងនូវការសោកស្ដាយជូនចំពោះ ក្រុមគ្រួសារនៃសពដែលបានបាត់បង់នៅសមាជិកគ្រួសារជាទីស្រឡាញ់. និងសូមអោយដួងវិញ្ញាណក្ខន្ធ នៃសពបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕