**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា**មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប**ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់**អូស្រ្តាលី នឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech

ប័ណ្ណព្រំដែន ប្រមាណជាង១ម៉ឺន ត្រូវបាន រដ្ឋបាលខេត្តជាប់ព្រំដែន ថៃ និងឡាវ បន្តផ្តល់ជូនពលរដ្ឋប្រើប្រាស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល ក្នុងនោះ ខេត្តបន្ទាយមានជ័យ ផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិន ផ្ដល់បាន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យ ផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបង ផ្ដល់បាន២.៤៦៧ក្បាល និងខេត្តកោះកុង ផ្ដល់បានចំនួន៣៩៦ក្បាល។

ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងហាផ្ទៃ ក៏បានបន្តផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់បំពេញបែបទផ្ដល់សេវាប័ណ្ណព្រំដែនជូនពលរដ្ឋចំនួន១៦.០០០ក្បាលផងដែរ។ ក្នុងចំណោមប័ណ្ណព្រំដែនដែលក្រសួងបានផ្ដល់ជូនរដ្ឋបាលខេត្តជាប់ព្រំដែនទាំងនោះ ខេត្តបន្ទាយមានជ័យ មានចំនួន១២.០០០ក្បាល ខេត្តបាត់ដំបង មានចំនួន៣.០០០ក្បាល និងខេត្តកោះកុង ចំនួន១.០០០ក្បាល។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងដែរថា សម្រាប់ខេត្តជាប់ប្រទេសឡាវវិញ ការបើកផ្ដល់ប័ណ្ណព្រំដែនពីក្រសួង គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន១៧ក្បាល។ ចំនួននេះ បើធៀបនឹងបណ្ដាខែកន្លងទៅ គឺមានប្រហាក់ប្រហែលគ្នា ពោលគឺពលរដ្ឋខ្មែរជាប់ព្រំដែនឡាវ មានតម្រូវការសេវាប័ណ្ណព្រំដែនតិច ៕

អត្ថបទដែលជាប់ទាក់ទង