**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា**មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប**ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់**អូស្រ្តាលី នឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech**១១ខែ ឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជាង ៥៧៣លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន**ក្រសួងបរិស្ថាន៖ ABC News យករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅកម្ពុជា

ឧត្តមសេនីយ៍ទោ មៀច សាមុត បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន រួមមាន ៖ សិក្ខាកាមសរុបចំនួន ៣៨ នាក់ ជាលទ្ធផល កំរិតនៃការយល់ដឹងខ្ពស់ ចំនួន ១៥នាក់ ស្មើ ៤០% កំរិតនៃការយល់ដឹងបង្គួរ ចំនួន ២៣នាក់ ស្មើ ៦០% ។
ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀនមាន ៖ ជំនាញក្បាច់គុន នៃខភម , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។

នាឱកាសនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។

តំណាងសិក្ខាកាមបានឡើងសច្ចាប្រណិធាននិងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់អោយចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង