**«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកដំបូង**សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម**ប្រជាពលរដ្ឋខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីប្រមាណ ៦៨៤នាក់ជួបជុំគ្នាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ**ACU៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័នចំនួន១ និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន១០០ភាគរយ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ ជូនព្រះភិក្ខុ ទន ចិត្រា គង់នៅវត្តអង្គប្រាសាទ ដែលត្រូវការថវិកាព្យាបាលជំងឺ**កាសែត The Times៖ ចក្រភព​អង់គ្លេស​ងាយ​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង**រុស្ស៊ីស្ទាក់ចាប់មីស៊ីល ATACMS ចំនួន៨ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក**សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ**ប្រមុខការទូតអាមេរិក ប៉ាន់ប្រមាណឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានទឹកដីឡើងវិញ**លោក Blinken៖ សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធជាច្រើន មុនពេលមានជម្លោះជាមួយរុស្ស៊ី**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក នៅខែក្រោយនេះ

វ៉ាស៊ីនតោន៖ បើតាមទូរទស្សន៍ CBS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង របស់លោកនៅខែក្រោយនេះ។

ទូរទស្សន៍ CBS ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃពុធ ទី១១ ខែធ្នូថាការអញ្ជើញលោក ស៊ី ជីនពីង ចូលរួមពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងកាលពីដើមខែវិច្ឆិកា ពោលភ្លាមៗបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែវាមិនច្បាស់ថាតើលោក ស៊ី ជីនពីងបានទទួលយកការអញ្ជើញនេះហើយ ឬក៏យ៉ាងណានោះទេ? ចំណែក ខាងស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ CBS។

គួរបញ្ជាក់ថា វាជារឿងមិនធ្លាប់មានឡើយដែលមេដឹកនាំចិនម្នាក់ ដែលជាសត្រូវភូមិសាស្ត្រនយោបាយទី១ របស់សហរដ្ឋអាមេរិក ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ លោក ត្រាំ ផ្ទាល់ក៏បានតែងតាំងមន្ត្រីកំពូលៗរបស់លោក ជាមនុស្សដែលមានទំនោរប្រឆាំងចិនផងដែរ ក្នុងនោះរួមមានទាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស៕

អត្ថបទដែលជាប់ទាក់ទង