**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា**មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប**ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់

លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ បាននិយាយថាការសម្រេចចិត្តប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកគឺជា សកម្មភាពស្របច្បាប់ ដើម្បីការពារប្រជាធិបតេយ្យ ហើយតាំងចិត្តថានឹងតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២។

ការអត្ថាធិប្បាយបែបនេះរបស់លោក Yoon ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ និងចំពេលរូបលោកកំពុងប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ ដកតំណែងជាលើកទី២ នៅឯសភា ដែលត្រូវបានរំពឹងថាអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មួយសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតកាលពីលើកទី១ បានទទួល បរាជ័យ ដោយសារតែបក្សកាន់អំណាចរបស់លោក Yoon ពហិការចូលរួមការបោះឆ្នោតនេះ។ «ខ្ញុំនឹងតស៊ូរហូតដល់ទីបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Yoon នៅចុងបញ្ចប់នៃសុន្ទរកថារបស់លោក។ លោក Yoon ក៏បានអះអាងផងដែរថាកូរ៉េខាងជើងបាន Hack ចូលការបោះឆ្នោតរបស់កូរ៉េខាងត្បូង និងនៅតែបន្តហៅ គណបក្សប្រឆាំងថា «កងកម្លាំងប្រឆាំងរដ្ឋ»។

គួរបញ្ជាក់ថា លោក Yoon Suk Yeol កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក មិនបាន សម្រេច កាលពីថ្ងៃទី៣ ខែធ្នូ ដែលបង្កឱ្យភាពចលាចលនយោបាយនៅកូរ៉េខាងត្បូង។ លោក យូន ក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង